មានសេចក្តីប្រកាន់ថា អញជាបុគ្គលថោកទាប។ មានះដោយចំណែក ១០ គឺបុគ្គលខ្លះក្នុងលោកនេះ ញុំាងមានះឲ្យកើត ព្រោះជាតិ ព្រោះគោត្រ ព្រោះភាពនៃខ្លួនជាកូនមានត្រកូល ព្រោះភាពនៃខ្លួនមានសម្បុរល្អ ព្រោះទ្រព្យ ព្រោះការរៀន ព្រោះការងារ ព្រោះសិល្បសាស្រ្ត ព្រោះហេតុជាទីតាំងនៃវិជ្ជា ព្រោះសុតៈនិងបដិភាណៈ ព្រោះវត្តុណាមួយ។ មានះ ការប្រកាន់ ភាពជាអ្នកប្រកាន់ ការក្រអឺតក្រអោង ការតម្កើង ការប្រកាន់ឫកខ្ពស់ដូចទង់ជ័យ ការផ្គងឡើង ភាពនៃចិត្តបា្រថា្ន ដូចជាទង់ណា មានសភាពយ៉ាងនេះ នេះលោកហៅថា មានះ។
ពាក្យថា បុគ្គលមានបា្រជ្ញាកំចាត់នោះ លះបង់មាយាផង មានះផង គឺលះបង់ កំចាត់បង់ បនោ្ទបង់ ធ្វើឲ្យវិនាស មិនឲ្យកើត នូវមាយា និងមានះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលមានបា្រជ្ញាកំចាត់នោះ លះបង់មាយាផង មានះផង។
[១០៣] អធិប្បាយពាក្យថា បុគ្គលមានបា្រជ្ញាកំចាត់នោះ គប្បីលុះដោយកិលេស ដូចម្តេចកើត ព្រោះលោកមិនមានការអែបនែប ត្រង់ពាក្យថា ការអែបនែប បានខាងការអែបនែប ២ គឺការអែបនែបគឺតណ្ហា ១ ការអែបនែបគឺទិដិ្ឋ ១។បេ។ នេះឈ្មោះថា ការអែបនែបគឺតណ្ហា។បេ។