នេះ​ឈ្មោះថា​ ការ​អែបនែប​គឺ​ទិ​ដិ្ឋ។ បុ​គ្គ​លនោះ​ លះបង់​ការ​អែប​នែប​ គឺ​តណ្ហា​ រលាស់​ចេញ​នូវ​ការ​អែបនែប​គឺ​ទិ​ដិ្ឋ​ ឈ្មោះថា​ អ្នក​មិន​មានការ​អែបនែប​ ព្រោះ​លះបង់​ការ​អែបនែប​គឺ​តណ្ហា​ហើយ​ ព្រោះ​រលាស់​ចេញ​នូវ​ការ​អែបនែប​គឺ​ទិ​ដិ្ឋ​ហើយ។ បុគ្គល​នោះ​ គប្បី​លុះដោយ​រាគៈ​ដូចម្តេច លុះដោយ​ទោសៈ​ដូចម្តេច​ លុះដោយ​មោហៈ​ដូច​ម្តេច​ លុះដោយ​មា​នះ​ដូច​ម្តេច​ លុះដោយ​ទិ​ដិ្ឋ​ដូចម្តេច​ លុះ​ដោយ​ឧទ្ធ​ច្ចៈ​ដូចម្តេច​ លុះដោយ​វិ​ចិ​កិ​ច្ឆា​ដូចម្តេច​ លុះដោយ​អនុ​សយ​ក្កិ​លេស​ទាំងឡាយ​ដូចម្តេច​កើត​ ថា​ជា​អ្នក​ត្រេកអរ​ក្តី​ ថា​ជា​អ្នក​ខឹង​ក្តី​ ថា​ជា​អ្នក​វង្វេង​ក្តី​ ថា​ជា​អ្នក​ជាប់​ចំ​ពាក់​ក្តី​ ថា​ជា​អ្នក​ស្ទាបអង្អែល​ក្តី​ ថា​ជា​អ្នក​ដល់​នូវ​ការ​រាយមាយ​ក្តី​ ថា​ជា​អ្នក​ដល់​នូវ​ការ​មិន​ដាច់ស្រេច​ក្តី​ ថា​ជា​អ្នក​ដល់​នូវ​កម្លាំង​ក្តី។ អភិសង្ខារ​ទាំងនោះ​ បុ​គ្គ​លមា​នបា្រ​ជា្ញ​កំចាត់ លះបង់​ហើយ​ បុគ្គល​នោះ​ គប្បី​ទៅកាន់​គតិ​ទាំងឡាយ​ ថា​ជា​បុគ្គល​ទៅ​កើត​ក្នុង​នរក​ក្តី​ ថាទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ក្តី​ ថាទៅ​កើត​ក្នុង​បិ​ត្តិ​វិស័យ​ក្តី​ ថា​ជា​មនុស្ស​ក្តី​ ថា​ជា​ទេវតា​ក្តី​ ថា​មាន​រូប​ក្តី​ ថា​មិន​មាន​រូប​ក្តី​ ថា​មាន​សញ្ញា​ក្តី​ ថា​មិន​មាន​សញ្ញា​ក្តី​ ថា​មាន​សញ្ញា​ក៏​មិនមែន​ មិន​មាន​សញ្ញា​ក៏​មិនមែន​ក្តី​ ដោយហេតុ​ដូចម្តេច​កើត​ ព្រោះ​អភិសង្ខារ​ទាំងឡាយ​ លោក​លះបង់​ហើយ។
ថយ | ទំព័រទី ១៥១ | បន្ទាប់