នេះឈ្មោះថា ការអែបនែបគឺទិដិ្ឋ។ បុគ្គលនោះ លះបង់ការអែបនែប គឺតណ្ហា រលាស់ចេញនូវការអែបនែបគឺទិដិ្ឋ ឈ្មោះថា អ្នកមិនមានការអែបនែប ព្រោះលះបង់ការអែបនែបគឺតណ្ហាហើយ ព្រោះរលាស់ចេញនូវការអែបនែបគឺទិដិ្ឋហើយ។ បុគ្គលនោះ គប្បីលុះដោយរាគៈដូចម្តេច លុះដោយទោសៈដូចម្តេច លុះដោយមោហៈដូចម្តេច លុះដោយមានះដូចម្តេច លុះដោយទិដិ្ឋដូចម្តេច លុះដោយឧទ្ធច្ចៈដូចម្តេច លុះដោយវិចិកិច្ឆាដូចម្តេច លុះដោយអនុសយក្កិលេសទាំងឡាយដូចម្តេចកើត ថាជាអ្នកត្រេកអរក្តី ថាជាអ្នកខឹងក្តី ថាជាអ្នកវង្វេងក្តី ថាជាអ្នកជាប់ចំពាក់ក្តី ថាជាអ្នកស្ទាបអង្អែលក្តី ថាជាអ្នកដល់នូវការរាយមាយក្តី ថាជាអ្នកដល់នូវការមិនដាច់ស្រេចក្តី ថាជាអ្នកដល់នូវកម្លាំងក្តី។ អភិសង្ខារទាំងនោះ បុគ្គលមានបា្រជា្ញកំចាត់ លះបង់ហើយ បុគ្គលនោះ គប្បីទៅកាន់គតិទាំងឡាយ ថាជាបុគ្គលទៅកើតក្នុងនរកក្តី ថាទៅកើតក្នុងកំណើតតិរច្ឆានក្តី ថាទៅកើតក្នុងបិត្តិវិស័យក្តី ថាជាមនុស្សក្តី ថាជាទេវតាក្តី ថាមានរូបក្តី ថាមិនមានរូបក្តី ថាមានសញ្ញាក្តី ថាមិនមានសញ្ញាក្តី ថាមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនក្តី ដោយហេតុដូចម្តេចកើត ព្រោះអភិសង្ខារទាំងឡាយ លោកលះបង់ហើយ។