ព្រាហ្មណ៍​ មិន​ពោល​នូវ​សេចក្តី​បរិសុទ្ធិ​ដោយ​ផ្លូវ​ដទៃ​ ព្រោះ​អារម្មណ៍​ដែល​ឃើញ​ក្តី​ ដែល​ឮក្តី​ ព្រោះ​សីល និង​វត្ត​ក្តី​ ព្រោះ​អារម្មណ៍​ដែល​ប៉ះពាល់​ក្តី​ ទាំង​មិន​ជាប់​នៅក្នុង​បុណ្យ​ និង​បាប​ ជា​អ្នក​លះបង់​នូវ​អត្តា​ លែង​ធ្វើ​ក្នុង​លោក​នេះ។
[១២៣​] ជន​ណា​ ជា​អ្នក​លង់​តាម​ការ​ញាប់ញ័រ​ លះបង់​វត្ថុ​មុន​ អាស្រ័យ​វត្ថុ​ក្រោយ​ ជន​នោះ​ នឹង​ឆ្លង​នូវ​ការ​ជាប់​ចំពាក់​មិនបានទេ​ ជន​នោះ​ តែង​ប្រកាន់​ តែង​លះ​បង់​ ដូចជា​ស្វា​តោង​មែកឈើ​ចំពោះមុខ។

 [១២៤​] ពាក្យ​ថា​ លះបង់​វត្ថុ​មុន​ ហើយ​អាស្រ័យ​វត្ថុ​ក្រោយ​ គឺ​លះបង់​សាស្តា​មុន​ មក​ពឹងផ្អែក​នឹង​សាស្តា​ក្រោយ​ លះបង់​ធម៌​ដែល​សាស្តា​បា្រប់​មុន​ មក​អាស្រ័យ​ធម៌ ដែល​សា​ស្តា​បា្រប់​ក្រោយ​ លះបង់​ពួក​មុន មក​អាស្រ័យ​ពួក​ក្រោយ លះបង់​ទិដ្ឋិ​មុន មក​អាស្រ័យ​ទិដ្ឋិ​ក្រោយ លះបង់​បដិបទា​មុន​ មក​អាស្រ័យ​បដិបទា​ក្រោយ លះបង់​មគ្គ​មុន ហើយ​អាស្រ័យ អាស្រ័យ​ព្រម ជាប់​នៅ ជក់​នៅ ចុះចិត្ត ចុះចិត្ត​ស៊​ប់​នូវ​មគ្គ​ក្រោយ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) តែង​លះបង់​វត្ថុ​មុន អាស្រ័យ​វត្ថុ​ក្រោយ។
ថយ | ទំព័រទី ១៧១ | បន្ទាប់