[១២៥​] ពាក្យ​ថា​ ជន​ណា​ជា​អ្នក​លង់​តាម​ការ​ញាប់ញ័រ​… ជន​នោះ នឹង​ឆ្លង​នូវ​ការ​ជាប់​ចំពាក់​មិនបានទេ អធិប្បាយ​ថា​ តណ្ហា​ហៅថា ការ​ញាប់ញ័រ បានខាង​តម្រេក តម្រេក​ខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យ​ថា ជា​អ្នក​លង់​តាម​ការ​ ញាប់ញ័រ គឺជា​អ្នក​ប្រព្រឹត្ត​តាម​ការ​ញាប់ញ័រ​ ទៅតាម​ការ​ញាប់ញ័រ ផ្សាយ​ទៅតាម​ការ​ ញាប់ញ័រ ដល់​នូវ​ការ​ញាប់ញ័រ ធ្លាក់ចុះ​ គ្រប​សង្កត់ មានចិត្ត​រួបរឹត​ដោយ​ការ​ញាប់ញ័រ។ ពាក្យ​ថា នឹង​ឆ្លង​នូវ​ការ​ជាប់​ចំពាក់​ មិនបានទេ គឺ​នឹង​ឆ្លង​មិនបាន ឆ្លង​ឡើង​មិនបាន ឆ្លង​មិន​ផុត មិន​កន្លង​ព្រម មិន​ប្រព្រឹត្ត​កន្លង នូវ​ការ​ចំពាក់​គឺ​រាគៈ​ ការ​ចំពាក់​គឺ​ទោសៈ ការ​ចំពាក់​គឺ​មោហៈ ការ​ចំពាក់​គឺ​មា​នះ​ ការ​ចំពាក់​គឺ​ទិដ្ឋិ ការ​ចំពាក់​គឺ​កិលេស ការ​ចំពាក់​គឺ​ទុច្ចរិត​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ជន​ណា​ជា​អ្នក​លង់​តាម​ការ​ញាប់ញ័រ ជន​នោះ​នឹង​ ឆ្លង​នូវ​ការ​ជាប់​ចំពាក់​មិន​បានទេ។
 [១២៦​] ពាក្យ​ថា​ ជន​ទាំងនោះ​ តែង​ប្រកាន់​ តែង​លះបង់​ សេចក្តី​ថា​ ប្រកាន់យក​នូវ​សាស្តា​ លះបង់​នូវ​សាស្តា​នោះ​ ហើយ​ប្រកាន់​សាស្តា​ដទៃ​វិញ​ ប្រកាន់​ធម៌​ដែល​សាស្តា​បា្រប់​ លះបង់​ធម៌​ដែល​សា​ស្តា​បា្រប់​នោះ​ ហើយ​ប្រកាន់​ធម៌​ដទៃ​ដែល​សា​ស្តា​បា្រប់​វិញ​ ប្រកាន់​ពួក​ លះបង់​ពួក​នោះ​ហើយ​ ប្រកាន់​ពួក​ដទៃ​វិញ​ ប្រកាន់ទិដ្ឋិ​ លះបង់​ទិដ្ឋិ​នោះ​ ហើយ​ប្រកាន់​ទិដ្ឋិ​ដទៃ​វិញ​ ប្រកាន់​បដិបទា​ លះបង់​បដិបទា​នោះ​ ហើយ​ប្រកាន់​បដិបទា​ដទៃ​វិញ​
ថយ | ទំព័រទី ១៧២ | បន្ទាប់