[១២៥] ពាក្យថា ជនណាជាអ្នកលង់តាមការញាប់ញ័រ… ជននោះ នឹងឆ្លងនូវការជាប់ចំពាក់មិនបានទេ អធិប្បាយថា តណ្ហាហៅថា ការញាប់ញ័រ បានខាងតម្រេក តម្រេកខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា ជាអ្នកលង់តាមការ ញាប់ញ័រ គឺជាអ្នកប្រព្រឹត្តតាមការញាប់ញ័រ ទៅតាមការញាប់ញ័រ ផ្សាយទៅតាមការ ញាប់ញ័រ ដល់នូវការញាប់ញ័រ ធ្លាក់ចុះ គ្របសង្កត់ មានចិត្តរួបរឹតដោយការញាប់ញ័រ។ ពាក្យថា នឹងឆ្លងនូវការជាប់ចំពាក់ មិនបានទេ គឺនឹងឆ្លងមិនបាន ឆ្លងឡើងមិនបាន ឆ្លងមិនផុត មិនកន្លងព្រម មិនប្រព្រឹត្តកន្លង នូវការចំពាក់គឺរាគៈ ការចំពាក់គឺទោសៈ ការចំពាក់គឺមោហៈ ការចំពាក់គឺមានះ ការចំពាក់គឺទិដ្ឋិ ការចំពាក់គឺកិលេស ការចំពាក់គឺទុច្ចរិត ហេតុនោះ (ទ្រង់ត្រាស់ថា) ជនណាជាអ្នកលង់តាមការញាប់ញ័រ ជននោះនឹង ឆ្លងនូវការជាប់ចំពាក់មិនបានទេ។
[១២៦] ពាក្យថា ជនទាំងនោះ តែងប្រកាន់ តែងលះបង់ សេចក្តីថា ប្រកាន់យកនូវសាស្តា លះបង់នូវសាស្តានោះ ហើយប្រកាន់សាស្តាដទៃវិញ ប្រកាន់ធម៌ដែលសាស្តាបា្រប់ លះបង់ធម៌ដែលសាស្តាបា្រប់នោះ ហើយប្រកាន់ធម៌ដទៃដែលសាស្តាបា្រប់វិញ ប្រកាន់ពួក លះបង់ពួកនោះហើយ ប្រកាន់ពួកដទៃវិញ ប្រកាន់ទិដ្ឋិ លះបង់ទិដ្ឋិនោះ ហើយប្រកាន់ទិដ្ឋិដទៃវិញ ប្រកាន់បដិបទា លះបង់បដិបទានោះ ហើយប្រកាន់បដិបទាដទៃវិញ