ប្រកាន់​មគ្គ​ លះបង់​មគ្គ​នោះ​ ហើយ​ប្រកាន់​មគ្គ​ដទៃ​វិញ​ ប្រកាន់​ផង​ លះបង់​ផង​ ប្រកាន់​យក​ផង​ លែង​ចោល​ផង​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជនទាំងនោះ​ តែង​ប្រកាន់​ តែង​លះបង់។
 [១២៧​] ពាក្យ​ថា​ ដូចជា​ស្វា​តោង​មែកឈើ​ចំពោះមុខ​ សេចក្តី​ថា ស្វា​កាល​ត្រាច់​ទៅ​ ក្នុង​ព្រៃតូច​ព្រៃធំ​ តែងតោង​មែកឈើ​ លែង​នូវ​មែកឈើ​នោះ​ចោល​ ហើយ​តោង​មែក​ឈើ​ដទៃ​ លែង​មែកឈើ​នោះ​ចោល​ ហើយ​តោង​មែកឈើ​ដទៃ​វិញ​ យ៉ាងណា​ ​ពួក​សមណ​ព្រា​ហ្ម​ណ៍​ផ្តេសផ្តាស​ តែង​ប្រកាន់​ផង​ លះបង់​ផង​ កាន់​យក​ផង​ លែង​ចោល​ផង​ នូវ​ទិដ្ឋិ​ផ្តេសផ្តាស​ ក៏​យ៉ាងនោះ​ដែរ​ ព្រោះហេតុនោះ​ (ទ្រង់​ត្រាស់​ថា​) ដូចជា​ស្វា​តោង​មែក​ឈើ​ ចំពោះមុខ​ ព្រោះហេតុនោះ​ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា​
ជន​ណា​ ជា​អ្នក​លង់​តាម​ការ​ញាប់ញ័រ​ លះបង់​វត្ថុ​មុន​ អាស្រ័យ​វត្ថុ​ក្រោយ​ ជន​នោះ​ នឹង​ឆ្លង​នូវ​ការ​ជាប់​ចំពាក់​មិនបាន​ ជន​នោះ​ តែង​ប្រកាន់​ តែង​លះបង់​ដូចជា​ស្វា​ តោង​មែកឈើ​ចំពោះមុខ។
[១២៨​] ជន​សមាទាន​នូវ​វត្ត​ទាំងឡាយ​ដោយខ្លួនឯង​ ជា​អ្នក​ជាប់​ក្នុង​សញ្ញា​ តែង​ទៅ​រក​វត្ថុ​ខ្ពស់​ទាប​ ឯអ្ន​កបា្រ​ជ្ញ​ មាន​បញ្ញា​ដូច​ផែនដី​ ត្រាស់​ដឹង​នូវ​ធម៌​ដោយ​វេទ​ទាំងឡាយ​ មិនទៅ​រក​វត្ថុ​ខ្ពស់​ទាប​ទេ។
ថយ | ទំព័រទី ១៧៣ | បន្ទាប់