មួយទៀត បុគ្គលដល់នូវទីបំផុតនៃវេទទាំងឡាយ ឈ្មោះថា វេទគូបុគ្គល។ បុគ្គលដល់នូវទីបំផុតដោយវេទទាំងឡាយ ឈ្មោះថា វេទគូបុគ្គល។ បុគ្គលដែលឈ្មោះថា វេទគូ ព្រោះដឹងច្បាស់នូវធម៌ទាំងឡាយ ៧ ប្រការ គឺជាអ្នកដឹងច្បាស់សក្កាយទិដ្ឋិ ១ ដឹងច្បាស់វិចិកិច្ឆា ១ ដឹងច្បាស់សីលព្វតបរាមាសៈ ១ ដឹងច្បាស់រាគៈ ១ ដឹងច្បាស់ទោសៈ ១ ដឹងច្បាស់មោហៈ ១ ដឹងច្បាស់មានះ ១។ អកុសលធម៌ទាំងឡាយដ៏លាមក ប្រកបដោយសេចក្តីសៅហ្មងព្រម ជាធម៌ញុំាងសត្វឲ្យកើតក្នុងភពថ្មីទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ ជាធម៌មានសេចក្តីទុក្ខជាផល ជាបច្ច័យរបស់ជាតិ ជរា និងមរណៈតទៅទៀត វេទគូបុគ្គល ដឹងច្បាស់ហើយ ។
ពាក្យថា ត្រាស់ដឹងនូវធម៌ គឺត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា សង្ខារទាំងពួងមិនទៀង។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា សង្ខារទាំងពួងជាទុក្ខ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា ធម៌ទាំងពួងជាអនត្តា។
(ព្រះមានព្រះភាគ ត្រាស់ថា ម្នាលសភិយៈ) បុគ្គលណាពិចារណាហើយ នូវវេទទាំងអស់របស់ពួកសមណព្រាហ្មណ៍ ជាអ្នកបា្រសចាកតម្រេក ក្នុងវេទទាំងពួង កន្លងនូវវេទទាំងពួង បុគ្គលនោះ ឈ្មោះថា វេទគូបុគ្គល។