ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា នេះទុក្ខ។ នេះជាហេតុនាំឲ្យកើតទុក្ខ។ នេះជាការរលត់ទុក្ខ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា នេះជាបដិបទា ទៅកាន់ការរលត់ទុក្ខ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា នេះពួកអាសវៈ។ នេះជាហេតុនាំឲ្យកើតអាសវៈ។ នេះជាការរំលត់អាសវៈ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា នេះបដិបទាទៅកាន់ការរំលត់អាសសវៈ។ នេះពួកធម៌គួរត្រាស់ដឹង។ នេះពួកធម៌គួរកំណត់ដឹង។ នេះពួកធម៌គួរលះបង់។ នេះពួកធម៌គួរចំរើន។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា នេះពួកធម៌គួរធ្វើឲ្យជាក់ច្បាស់។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ គឺហេតុឲ្យកើតផង ឲ្យរលត់ផង សេចក្តីរីករាយផង ទោសផង រលាស់ចេញផងនៃផស្សាយតនៈ ៦។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ គឺហេតុឲ្យកើតផង ឲ្យរលត់ផង សេចក្តីរីករាយផង ទោសផង រលាស់ចេញផង នៃឧបាទានក្ខន្ធ ៥។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ គឺហេតុឲ្យកើតផង ឲ្យរលត់ផង សេចក្តីរីករាយផង ទោសផង រលាស់ចេញផង នៃមហាភូត ៤។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា វត្ថុណាមួយ មានកិរិយាកើតឡើងជាធម្មតា វត្ថុទាំងពួងនោះ មានកិរិយារលត់ទៅវិញជាធម្មតា ហេតុនោះ (ទ្រង់ត្រាស់ថា) ឯអ្នកបា្រជ្ញត្រាស់ដឹងនូវធម៌ ដោយវេទទាំងឡាយ។