ជន​គប្បី​កំណត់​នូវ​អ្នកប្រាជ្ញ​ ជា​អ្នក​ឃើញ​ អ្នកមាន​ដំបូល​បើក​ហើយ​ កំពុង​ប្រព្រឹត្ត​នោះ​ឯង​ ដោយ​កិលេស​ដូចម្តេច​ ក្នុង​លោក​នេះ​បាន។

 [១៣៤​] ពាក្យ​ថា​ អ្នកប្រាជ្ញ​នោះ​ ជា​អ្នកមាន​សេនា​ទៅ​ប្រាស​ហើយ​ ក្នុង​ធម៌​ទាំង​ពួង​ទាំងឡាយ​ គឺ​អារម្មណ៍​ណាមួយ​ ដែល​លោក​ឃើញ​ហើយ​ក្តី​ ឮហើយ​ក្តី​ ប៉ះពាល់​ហើយ​ក្តី​ អធិប្បាយ​ថា​ សេនា​របស់​មារ លោក​ហៅថា​សេនា។ កាយទុច្ចរិត​ ជា​មារសេនា​ វចីទុច្ចរិត​ ជា​មារសេនា​ មនោ​ទុច្ចរិត​ ជា​មារសេនា​ រាគៈ​ ជា​មារសេនា​ ទោសៈ​ ជា​មា​រសេនា​ មោហៈ​ ជា​មារសេនា​ កោ​ធៈ​ ឧបនាហៈ។បេ។ អកុសលា​ភិ​សង្ខារ​ទាំង​អស់​ ជា​មារសេនា។ ដូច​ពាក្យ​ដែល​ព្រះមានព្រះភាគ​ ត្រាស់​ដូច្នេះ​ថា​
កាម​ ជា​សេនា​ទី​ ១ របស់​អ្នក​ សេចក្តី​មិន​ត្រេកអរ​ (ក្នុង​ធម៌​ជាកុសល​) លោក​ហៅថា​ សេនា​ទី​ ២ សេចក្តី​ស្រេកឃ្លាន​ ជា​សេនា​ ទី​ ៣ របស់​អ្នក​ តណ្ហា​ លោក​ហៅថា​ សេនា​ទី​ ៤ ថីនមិទ្ធៈ​ ជា​សេនា​ទី​ ៥ របស់​អ្នក​ សេចក្តី​ខ្លាច​ លោក​ហៅថា​ សេនា​ទី​ ៦
ថយ | ទំព័រទី ១៨០ | បន្ទាប់