[១៣៥​] ពាក្យ​ថា អ្នក​ឃើញ អ្នកមាន​ដំបូល​បើក​ហើយ កំពុង​ប្រព្រឹត្ត​នោះ​ឯង​ គឺ​អ្នក​ឃើញ​ការ​ស្អាត អ្នក​ឃើញ​ការ​ស្អាត​វិសេស អ្នក​ឃើញ​ការ​បរិសុទ្ធិ អ្នក​ឃើញ​ការ​ម៉ត់ចត់ អ្នក​ឃើញ​ការ​ផូរផង់។ ឬថា​អ្នកមាន​សេចក្តី​យល់​ស្អាត​ អ្នកមាន​សេចក្តី​យល់​ស្អាត​វិសេស អ្នកមាន​សេចក្តី​យល់​បរិសុទ្ធិ​ អ្នកមាន​សេចក្តី​យល់​ម៉ត់ចត់ អ្នកមាន​សេចក្តី​យល់​ផូរផង់។ ពាក្យ​ថា អ្នកមាន​ដំបូល​បើក​ហើយ សេចក្តី​ថា​ ដំបូល​គឺ​តណ្ហា ដំបូល​គឺ​កិលេស ដំបូល​គឺ​អវិជ្ជា។ គ្រឿង​ប្រក់​ទាំងនោះ លោក​បើក​ កំចាត់​បង់ បំផ្លាញ​ចោល ដក​រំ​លើ​ងចោល​ លះបង់ ផ្តាច់​បង់ ស្ងប់​រម្ងាប់ ធ្វើ​មិន​គួរឲ្យ​កើត ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ។ ពាក្យ​ថា កំពុង​ប្រព្រឹត្ត គឺ​កំពុង​ត្រាច់​ទៅ​ កំពុង​ត្រាច់​ទៅ​ផ្សេង​ៗ កំពុង​សម្រេច​ឥរិយាបថ កំពុង​ប្រព្រឹត្ត​ កំពុង​រក្សា កំពុង​រស់នៅ កំ​ពុង​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្ត​ទៅ ព្រោះហេតុនោះ (ទ្រង់​ត្រាស់​ថា​) អ្នក​ឃើញ អ្នកមាន​ដំបូល​បើក​ហើយ កំពុង​ប្រព្រឹត្ត​នោះ​ឯង។
 [១៣៦​] អធិប្បាយ​ពាក្យ​ថា​ គប្បី​កំណត់​ដោយ​កិលេស​ដូចម្តេច​ ក្នុង​លោក​នេះ​ត្រង់​ពាក្យ​ថា​ កំណត់​ បាន​ដល់​ការកំណត់​ មាន​ ២ គឺ​ការកំណត់​ គឺ​តណ្ហា​ ១ ការកំណត់​ គឺ​ទិដ្ឋិ​ ១។បេ។ នេះ​ ការកំណត់​ គឺ​តណ្ហា។បេ។ នេះ​ ការកំណត់​ គឺ​ទិដ្ឋិ។
ថយ | ទំព័រទី ១៨២ | បន្ទាប់