នេះការកំណត់គឺទិដ្ឋិ។ ការកំណត់គឺតណ្ហា ព្រះខីណាស្រពទាំងនោះ បានលះបង់ហើយ ការកំណត់គឺទិដ្ឋិ លោករលាស់ចោលហើយ ព្រះខីណាស្រពទាំងឡាយ មិនកំណត់ មិនបណ្តុះ មិនឲ្យលូតលាស់ មិនបង្កើត មិនបង្កើតចំពោះនូវការកំណត់គឺតណ្ហា ឬការកំណត់គឺទិដ្ឋិ ព្រោះការកំណត់គឺតណ្ហា លោកលះបង់ហើយ ព្រោះការកំណត់គឺទិដ្ឋិ លោករលាស់ចោលហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនកំណត់។ ពាក្យថា មិនធ្វើឲ្យជាប្រធាន បានខាងការធ្វើឲ្យជាប្រធាន ២ គឺ ការធ្វើឲ្យជាប្រធាន គឺតណ្ហា ១ ការធ្វើឲ្យជាប្រធាន គឺទិដ្ឋិ ១។បេ។ នេះការធ្វើឲ្យជាប្រធានគឺ តណ្ហា។បេ។ នេះការធ្វើឲ្យជាប្រធានគឺទិដ្ឋិ។ ការធ្វើឲ្យជាប្រធានគឺតណ្ហា ព្រះខីណាស្រពទាំងនោះ លះបង់ហើយ ការធ្វើឲ្យជាប្រធានគឺទិដ្ឋិ លោករលាស់ចោលហើយ ព្រះខីណាស្រពទាំងឡាយ រមែងមិនធ្វើនូវតណ្ហា និងទិដ្ឋិឲ្យជាប្រធាន មិនមានតណ្ហា ជាទង់ជ័យ មិនមានតណ្ហាជាទង់សំគាល់ មិនមានតណ្ហាជាអធិបតី មិនមានទិដ្ឋិជាទង់ជ័យ មិនមានទិដ្ឋិជាទង់សំគាល់ មិនមានទិដ្ឋិជាអធិបតី មិនមានតណ្ហា និងទិដ្ឋិចោមរោម ព្រោះការធ្វើឲ្យជាប្រធានគឺតណ្ហា លោកលះបង់ហើយ ព្រោះការធ្វើឲ្យជាប្រធានគឺទិដ្ឋិ លោករលាស់ចោលហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនកំណត់ មិនធ្វើឲ្យជាប្រធាន។