បុគ្គល​ទាំងឡាយ​ណា​ ត្រេកអរ​ រីករាយ​ ជាប់​ ជ្រប់​ ងប់​ ទាក់​ ថ្ពក់​ ចំពាក់​ ក្នុង​រូបា​វចរ​សមាបត្តិ​ និង​អរូប​បាវ​ចរ​សមាបត្តិ​ទាំងឡាយ​ បុគ្គល​ទាំងនោះ​ លោក​ហៅថា​ អ្នក​ត្រេកអរ​ក្នុង​រូប​រាគ និង​អរូប​រាគ។ ពាក្យ​ថា​ មិន​មាន​សេចក្តី​ត្រេកអរ​ក្នុង​កាមរាគ​ មិន​ត្រេកអរ​ក្នុង​រូប​រាគ​ និង​អរូប​រាគ​ បាន​សេចក្តី​ថា​ ក្នុង​កាលណា​កាមរាគ​ រូប​រាគ​ និង​អរូប​រាគ​ ព្រះ​ខីណាស្រព​លះបង់​ ផ្តាច់​ឫសចោល​ ធ្វើ​មិន​ឲ្យ​មាន​ទី​កើត​ ដូចជា​ដើមត្នោត ដល់​នូវ​ភាព​មិន​មាន មាន​សភាព​មិនកើត​ឡើង​តទៅទៀត​ ព្រះ​ខីណាស្រព មិន​មាន​សេចក្តី​ត្រេកអរ​ក្នុង​កាមរាគ មិន​ត្រេកអរ​ក្នុង​រូប​រាគ និ​ងអ​រូ​បរា​គ ក្នុង​កាលនោះ ដោយ​កាល​មាន​ប្រមាណ​ប៉ុ​ណ្ណេះ​ឯង។
 [១៤៥​] អធិប្បាយ​ពាក្យ​ថា​ ព្រាហ្មណ៍​នោះ​ មិន​មានការ​ប្រ​កាន់​ថា​ នេះ​ប្រសើរ​ដូច្នេះ​ឡើយ​ ត្រង់​ពាក្យ​ថា​ ព្រាហ្មណ៍​នោះ​ គឺ​ព្រះអរហន្ត​ខីណាស្រព។ ការ​ប្រកាន់​ ការ​បបោស​អង្អែល​ ការ​ចូលចិត្ត​ ការ​ជាប់ចិត្ត​ ការ​ចុះចិត្តស៊ប់​របស់​លោក​ថា​ នេះ​ថ្លៃថ្លា​ ខ្ពង់ខ្ពស់​ ប្រសើរ​ វិសេស​ ចម្បង​ ឧត្តម​ បវរ។ ពាក្យ​ថា​ មិន​មាន​ គឺ​មិន​មាន​ មិន​មាន​ព្រម​ មិនបាន។ គឺ​លោក​លះបង់​ ផ្តាច់​បង់​ រម្ងាប់​បង់​ កំចាត់​ កំចាត់​បង់​ហើយ​ ធ្វើ​មិន​គួរឲ្យ​កើត​ ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ព្រាហ្មណ៍​នោះ​ មិន​មានការ​ប្រកាន់​ថា​ នេះ​ប្រសើរ​ ដូច្នេះ​ឡើយ។
ថយ | ទំព័រទី ១៩១ | បន្ទាប់