បុគ្គលឃើញអានិសង្ស ២ យ៉ាង នៃទិដ្ឋសុទ្ធិផង ឃើញអានិសង្ស ២ យ៉ាង នៃសុតសុទ្ធិផង ឃើញអានិសង្ស ២ យ៉ាង នៃសីលសុទ្ធិផង ឃើញអានិសង្ស ២ យ៉ាង នៃវត្តសុទ្ធិផង ឃើញអានិសង្ស ២ យ៉ាងនៃមុតសុទ្ធិផង ដែលជាទិដ្ឋធម្មិកានិសង្ស និងសម្បរាយិកានិសង្ស។
ទិដ្ឋធម្មិកានិសង្សនៃមុតសុទ្ធិ តើដូចម្តេច។ គ្រូប្រកបក្នុងទិដ្ឋិណា ពួកសាវ័កក៏ប្រកបក្នុងទិដ្ឋិនោះ។បេ។ នេះទិដ្ឋធម្មិកានិសង្សនៃមុតសុទ្ធិ។
សម្បរាយិកានិសង្សនៃមុតសុទ្ធិ តើដូចម្តេច។ ទិដ្ឋិនេះ គួរដើម្បីបានជានាគ។បេ។ នេះសម្បរាយិកានិសង្សនៃមុតសុទ្ធិ។ បុគ្គលឃើញ មើល រមិលមើល សំឡឹងមើល ពិចារណាឃើញនូវអានិសង្ស ២ យ៉ាងនេះឯង នៃមុតសុទ្ធិ ហេតុនោះ (ទ្រង់ត្រាស់ថា) ឃើញអានិសង្សណា ចំពោះខ្លួន ក្នុងអារម្មណ៍ដែលឃើញ ដែលឮ ដែលប៉ះពាល់ហើយ ឬក្នុងសីល និងវត្ត។
[១៥៣] ពាក្យថា បុគ្គលនោះក៏ប្រកាន់អានិសង្សនោះ ក្នុងទិដ្ឋិនោះ ត្រង់ពាក្យថា នោះ គឺទិដ្ឋិនោះ។ ពាក្យថា ក្នុងទិដ្ឋិនោះ គឺក្នុងទិដ្ឋិរបស់ខ្លួន ក្នុងការគួររបស់ខ្លួន ក្នុងសេចក្តីពេញចិត្តរបស់ខ្លួន ក្នុងលទ្ធិរបស់ខ្លួន។ ពាក្យថា ប្រកាន់ គឺប្រកាន់ តំកើង កួចកាន់ ស្ទាបអង្អែល ប្រកាន់ស្អិតថា នេះក្រៃលែង ជាកំពូល ប្រសើរ ប្រសើរវិសេស