ជា​ប្រធាន​ ឧត្តម​ ប្រសើរ​ក្រៃលែង​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​នោះ​ ក៏​ប្រកាន់​អានិសង្ស​នោះ​ ក្នុង​ទិដ្ឋិ​នោះ។
 [១៥៤​] ពាក្យ​ថា​ រមែង​យល់ឃើញ​សភាព​ដទៃ​ទាំងអស់​ថា​ ថោកទាប​ គឺ​ឃើញ​ មើល​ រមិលមើល​ សំឡឹង​មើល​ ពិចារណា​ឃើញ​នូវ​គ្រូ​ដទៃ​ ធម៌​ដែល​គ្រូ​នោះ​សំដែង​ហើយ​ គណៈ​ ទិដ្ឋិ​ បដិបទា​ មគ្គ​ ថា​ ថោកទាប​ ថោកទាប​ពេក​ ទន់ទាប​ លាមក​ អាក្រក់​ តិច​តួច​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) រមែង​យល់ឃើញ​សភាព​ដទៃ​ទាំងអស់​ថា​ ថោកទាប។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ ត្រាស់​ថា​
បុគ្គល​ឃើញ​អានិសង្ស​ណា​ ចំពោះខ្លួន​ ក្នុង​អារម្មណ៍​ដែល​ឃើញ​ ដែល​ឮ ដែល​ប៉ះពាល់​ហើយ​ ឬក្នុង​សីល និង​វត្ត បុគ្គល​នោះ​ ក៏​ប្រកាន់​អានិសង្ស​នោះ​ ក្នុង​ទិដ្ឋិ​នោះ​ រមែង​យល់ឃើញ​សភាព​ដទៃ​ទាំងអស់​ថា​ ថោកទាប។
[១៥៥​] បុគ្គល​អាស្រ័យ​សភាព​ណា​ហើយ​ តែងឃើញ​សភាព​ដទៃ​ថា​ ថោកទាប​ ​ពួក​ជន​អ្នក​ឈ្លាស​តែង​ពោល​ការ​ឃើញ​នោះ​ថា​ ជា​គ្រឿង​ជាប់​ចំពាក់​ ព្រោះហេតុនោះ​ ភិក្ខុ​មិន​ត្រូវ​អាស្រ័យ​អារម្មណ៍​ដែល​ឃើញ​ ដែល​ឮ ដែល​ប៉ះពាល់​ហើយ​ ឬសីល និង​វត្ត​ឡើយ។
ថយ | ទំព័រទី ១៩៩ | បន្ទាប់