ជាប្រធាន ឧត្តម ប្រសើរក្រៃលែង ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ ក៏ប្រកាន់អានិសង្សនោះ ក្នុងទិដ្ឋិនោះ។
[១៥៤] ពាក្យថា រមែងយល់ឃើញសភាពដទៃទាំងអស់ថា ថោកទាប គឺឃើញ មើល រមិលមើល សំឡឹងមើល ពិចារណាឃើញនូវគ្រូដទៃ ធម៌ដែលគ្រូនោះសំដែងហើយ គណៈ ទិដ្ឋិ បដិបទា មគ្គ ថា ថោកទាប ថោកទាបពេក ទន់ទាប លាមក អាក្រក់ តិចតួច ហេតុនោះ (ទ្រង់ត្រាស់ថា) រមែងយល់ឃើញសភាពដទៃទាំងអស់ថា ថោកទាប។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បុគ្គលឃើញអានិសង្សណា ចំពោះខ្លួន ក្នុងអារម្មណ៍ដែលឃើញ ដែលឮ ដែលប៉ះពាល់ហើយ ឬក្នុងសីល និងវត្ត បុគ្គលនោះ ក៏ប្រកាន់អានិសង្សនោះ ក្នុងទិដ្ឋិនោះ រមែងយល់ឃើញសភាពដទៃទាំងអស់ថា ថោកទាប។
[១៥៥] បុគ្គលអាស្រ័យសភាពណាហើយ តែងឃើញសភាពដទៃថា ថោកទាប ពួកជនអ្នកឈ្លាសតែងពោលការឃើញនោះថា ជាគ្រឿងជាប់ចំពាក់ ព្រោះហេតុនោះ ភិក្ខុមិនត្រូវអាស្រ័យអារម្មណ៍ដែលឃើញ ដែលឮ ដែលប៉ះពាល់ហើយ ឬសីល និងវត្តឡើយ។