[១៥៦​] អធិប្បាយ​ពាក្យ​ថា​ ​ពួក​ជន​អ្នក​ឈ្លាស​ តែង​ពោល​ការ​ឃើញ​នោះ​ ថា​ជា​គ្រឿង​ជាប់​ចំពាក់​ ត្រង់​ពាក្យ​ថា​ ​ពួក​ជន​អ្នក​ឈ្លាស​ បាន​ដល់​ពួក​ជន​អ្នក​ឈ្លាស​ក្នុង​ខន្ធ​ អ្នក​ឈ្លាស​ក្នុង​ធាតុ​ អ្នក​ឈ្លាស​ក្នុង​អាយតនៈ​ អ្នក​ឈ្លាស​ក្នុង​បដិច្ចសមុប្បាទ​ អ្នក​ឈ្លាស​ក្នុង​សតិ​ប្ប​ដ្ឋាន​ អ្នក​ឈ្លាស​ក្នុង​សម្ម​ប្ប​ធាន​ អ្នក​ឈ្លាស​ក្នុង​ឥទ្ធិបាទ​ អ្នក​ឈ្លាស​ក្នុង​ឥន្រ្ទិយ​ អ្នក​ឈ្លាស​ក្នុង​ពលៈ​ អ្នក​ឈ្លាស​ក្នុង​ពោជ្ឈង្គ​ អ្នក​ឈ្លាស​ក្នុង​មគ្គ​ អ្នក​ឈ្លាស​ក្នុង​ផល​ អ្នក​ឈ្លាស​ក្នុង​ព្រះនិព្វាន​ ​ពួក​ជន​អ្នក​ឈ្លាស​ទំា​ងនោះ​ តែង​ពោល​យ៉ាង​នេះ​ គឺ​តែង​ពោល​យ៉ាង​នេះ​ និយាយ​យ៉ាងនេះ​ ពណ៌នា​យ៉ាងនេះ​ បំភ្លឺ​យ៉ាងនេះ​ ថ្លែង​យ៉ាង​នេះ​ថា​ នុ៎ះ​ជា​គ្រឿង​ជាប់​ចំពាក់​ នុ៎ះ​ជា​គ្រឿង​ជាប់​ល្អិត​ នុ៎ះ​ជា​គ្រឿង​ចង​ នុ៎ះ​ជា​គ្រឿង​កង្វល់​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ​ពួក​ជន​អ្នក​ឈ្លាស​ តែង​ពោល​ការ​ឃើញ​នោះ​ ថា​ជា​គ្រឿង​ជាប់​ចំពាក់។
 [១៥៧​] អធិប្បាយ​ពាក្យ​ថា​ បុគ្គល​អាស្រ័យ​សភាព​ណា​ហើយ​ តែង​ឃើញ​សភាព​ដទៃ​ថា ថោកទាប ត្រង់​ពាក្យ​ថា​ បុគ្គល​អាស្រ័យ​សភាព​ណា​ហើយ​ គឺ​អាស្រ័យ​ អាស្រ័យ​ព្រម​ ជាប់​ស្អិត​ ចូល​ទៅ​រក​ ជឿស៊ប់​ ជឿជាក់​នូវ​គ្រូ​ណា​ ធម៌​ដែល​គ្រូ​នោះ​សំដែង​ហើយ​ គណៈ​ ទិដ្ឋិ​ បដិបទា​ មគ្គ។
ថយ | ទំព័រទី ២០០ | បន្ទាប់