[១៥៦] អធិប្បាយពាក្យថា ពួកជនអ្នកឈ្លាស តែងពោលការឃើញនោះ ថាជាគ្រឿងជាប់ចំពាក់ ត្រង់ពាក្យថា ពួកជនអ្នកឈ្លាស បានដល់ពួកជនអ្នកឈ្លាសក្នុងខន្ធ អ្នកឈ្លាសក្នុងធាតុ អ្នកឈ្លាសក្នុងអាយតនៈ អ្នកឈ្លាសក្នុងបដិច្ចសមុប្បាទ អ្នកឈ្លាសក្នុងសតិប្បដ្ឋាន អ្នកឈ្លាសក្នុងសម្មប្បធាន អ្នកឈ្លាសក្នុងឥទ្ធិបាទ អ្នកឈ្លាសក្នុងឥន្រ្ទិយ អ្នកឈ្លាសក្នុងពលៈ អ្នកឈ្លាសក្នុងពោជ្ឈង្គ អ្នកឈ្លាសក្នុងមគ្គ អ្នកឈ្លាសក្នុងផល អ្នកឈ្លាសក្នុងព្រះនិព្វាន ពួកជនអ្នកឈ្លាសទំាងនោះ តែងពោលយ៉ាងនេះ គឺតែងពោលយ៉ាងនេះ និយាយយ៉ាងនេះ ពណ៌នាយ៉ាងនេះ បំភ្លឺយ៉ាងនេះ ថ្លែងយ៉ាងនេះថា នុ៎ះជាគ្រឿងជាប់ចំពាក់ នុ៎ះជាគ្រឿងជាប់ល្អិត នុ៎ះជាគ្រឿងចង នុ៎ះជាគ្រឿងកង្វល់ ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកជនអ្នកឈ្លាស តែងពោលការឃើញនោះ ថាជាគ្រឿងជាប់ចំពាក់។
[១៥៧] អធិប្បាយពាក្យថា បុគ្គលអាស្រ័យសភាពណាហើយ តែងឃើញសភាពដទៃថា ថោកទាប ត្រង់ពាក្យថា បុគ្គលអាស្រ័យសភាពណាហើយ គឺអាស្រ័យ អាស្រ័យព្រម ជាប់ស្អិត ចូលទៅរក ជឿស៊ប់ ជឿជាក់នូវគ្រូណា ធម៌ដែលគ្រូនោះសំដែងហើយ គណៈ ទិដ្ឋិ បដិបទា មគ្គ។