[១៦៤​] អធិប្បាយ​ពាក្យ​ថា​ លះបង់​អត្តា​ មិន​ប្រកាន់​ ត្រង់​ពាក្យ​ថា​ លះបង់​អត្តា​ គឺ​លះបង់​អត្ត​ទិដ្ឋិ។ ពាក្យ​ថា​ លះបង់​អត្តា​ គឺ​លះបង់​សេចក្តី​ប្រកាន់។ ពាក្យ​ថា​ លះបង់​អត្តា​ គឺ​លះបង់​ បន្សាត់​បង់​ បន្ទោបង់​ ធ្វើឲ្យ​វិនាស​ ធ្វើ​មិន​ឲ្យ​កើតមាន​នូវ​សេចក្តី​ប្រកាន់​ ការ​ស្ទាប​អង្អែល​ សេចក្តី​ប្រកាន់​ស្អិត​ ការ​ជ្រុលជ្រប់​ ការ​ឱន​ទៅ​ដោយអំណាច​តណ្ហា​ ដោយ​អំណាច​ទិដ្ឋិ។ ពាក្យ​ថា​ លះបង់​អត្តា​ មិន​ប្រកាន់​ គឺ​មិន​ប្រកាន់​ មិន​កាន់​យក​ មិន​ស្អា​បអង្អែល​ មិន​ប្រកាន់​ស្អិត​ ដោយ​ឧបាទាន​ ៤ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) លះបង់​អត្តា​ មិន​ប្រកាន់។
 [១៦៥​] ពាក្យ​ថា​ បុគ្គល​នោះ​ មិន​ធ្វើ​និស្ស័យ​សូម្បី​ក្នុង​ញាណ​ទេ​ គឺ​មិន​ធ្វើ​ មិន​បង្កើត​ មិន​បង្កើត​ព្រម​ មិន​ឲ្យ​កើត​ មិន​ឲ្យ​កើត​ចំពោះ​នូវ​តណ្ហា​និស្ស័យ​ ឬទិដ្ឋិ​និស្ស័យ​ ក្នុង​អដ្ឋ​សមាបត្តិ​ញាណ ក្នុង​បញ្ចា​ភិ​ញ្ញា​ញាណ​ ឬក្នុង​មិច្ឆា​ញាណ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) បុគ្គល​នោះ មិន​ធ្វើ​និស្ស័យ​ក្នុង​ញាណ។
 [១៦៦​] ពាក្យ​ថា​ កាល​សត្វ​យល់​បែក​គ្នា​ផ្សេង​ៗ បុគ្គល​នោះ​ឯង​ ជា​អ្នក​មិន​លុះ​តាម​ពួក​ គឺ​កាល​ពួក​សត្វ​ អ្នក​កំណត់​ហើយ​ បែកគ្នា​ហើយ​ បែកចិត្ត​ជា​ពីរ​ កើត​ទៅ​ជា​ពីរ​ពួក​ ប្រកបដោយ​ទិ​ដ្ឋិ​ផ្សេង​ៗ ប្រកបដោយ​ការ​គួរ​ផ្សេង​ៗ ប្រកបដោយ​សេចក្តី​ពេញចិត្ត​ផ្សេង​ៗ
ថយ | ទំព័រទី ២០៤ | បន្ទាប់