ព្រោះលោកលះបង់ការធ្វើឲ្យជាប្រធានគឺតណ្ហា រលាស់ចោលការធ្វើឲ្យជាប្រធានគឺទិដ្ឋិ ព្រះអរហន្តទាំងឡាយមិនមានតណ្ហា ដូចជាទង់ជ័យ មិនមានតណ្ហាដូចជាទង់ មិនមានតណ្ហាជាអធិបតិ មិនមានទិដ្ឋិដូចជាទង់ជ័យ មិនមានទិដ្ឋិដូចជាទង់ មិនមានទិដ្ឋិជាអធិបតិ គឺតណ្ហា និងទិដ្ឋិ មិនប្រព្រឹត្តចោមរោមហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនតែងតាំង មិនធ្វើឲ្យជាប្រធាន។
[១៧៨] ទិដ្ឋិ ៦២ លោកហៅថា ធម៌ ក្នុងបទថា ដ្បិតធម៌ទាំងឡាយ លោកមិនទទួលយកទេ។ ពាក្យថា លោក គឺព្រះអរហន្តខីណាស្រពទាំងនោះ។ ពាក្យថា មិនទទួលយកទេ គឺមិនទទួលថា លោកទៀង ពាក្យនេះពិត ពាក្យដទៃជាមោឃៈ មិនទទួលថា លោកមិនទៀង។បេ។ សត្វខាងមុខអំពីសេចក្តីស្លាប់ កើតទៀតក៏ទេ មិនកើតទៀតក៏ទេ ពាក្យនេះ ជាពាក្យពិត ពាក្យឯទៀតជាមោឃៈ ហេតុនោះ (ទ្រង់ត្រាស់ថា) ដ្បិតធម៌ទាំងឡាយ លោកមិនទទួលយកទេ។
[១៧៩] ពាក្យថា មិនមែន ក្នុងបទថា ព្រាហ្មណ៍ មិនមែនសីលវត្តដឹកនាំបានទេ ជាពាក្យហាមឃាត់។ ពាក្យថា ព្រហ្មណ៍ គឺបុគ្គលឈ្មោះថា ព្រាហ្មណ៍ ព្រោះលោកបន្សាត់បង់នូវធម៌ទាំង ៧។បេ។