[២២​] អធិប្បាយ​ពាក្យ​ថា​ អន្តរាយ​ទាំងឡាយ​ រមែង​ញាំញី​បុគ្គល​នោះ​ ត្រង់​ពាក្យ​ថា​ ​អន្តរាយ​ទាំងឡាយ​ ​សំដៅយក​អន្តរាយ​ ​២ ​យ៉ាង គឺ​អន្ត​រាយ​បា្រ​កដ​ ​១ ​អន្តរាយ​កំបាំង​ ​១។
 អន្ត​រាយ​បា្រ​កដ​ តើ​ដូ​ចម្តេច។ សីហៈ​ ខ្លាធំ​ ខ្លា​ដម្បង​ ខ្លាឃ្មុំ និង​ខ្លាត្រី​ ឆ្កែ​ គោ​ ក្របី​ ដំរី​ ពស់​ ខ្ទួយ​ ក្អែប​ ​ពួក​មាណ​ព កំពុង​លួច​ក្តី​ ធ្វើ​ចោរកម្ម​ហើយ​ក្តី​(១) មិនទាន់​ធ្វើ​ចោរកម្ម​ហើយ​ក្តី​(២) រោគ​ក្នុង​ភ្នែក​ រោគ​ក្នុង​ត្រចៀក​ រោគ​ក្នុង​ច្រមុះ​ រោគ​ក្នុង​អណ្តាត​ រោគ​ក្នុង​កាយ​ រោគ​ក្នុង​ក្បាល​ រោគ​ត្រង់​ស្លឹកត្រចៀក​ រោគ​ក្នុង​មាត់​ រោគ​ត្រង់​ធ្មេញ​ រោគ​ក្អក​ រោគហឺត​ រោគ​ក្រៅ​ច្រមុះ​ រោគ​គ្រុនក្តៅ​ក្រហាយ​ រោគរីង​រៃ​ រោគ​ក្នុង​ពោះ​ រោគ​ខ្យល់​ចាប់​ រោគ​ធ្លាក់ឈាម​ រោគ​ចុកសៀត​ ចុះ​រា​ក ឃ្លង់​ រោគ​ពក​ ស្រែង​ស្រកី​អណ្តែង​ ឆ្កួតជ្រូក​ ដំ​នួច​ពិស​ រមាស់​ កម​ រោគ​អេះ​ក្លាយ​ ឃ្លង់ដែក​ មួលឈាម​ រោគ​ប្រមាត់​ ប្រមេះ​ទឹក​បាយ ឫសដូង​ដុះ​ ក្អកឈាម​ ឫសដូងបាត​ អាពាធ​កើតអំពី​ប្រមាត់​ អាពាធ​កើត​អំពី​ស្លេស្ម​ អាពាធ​កើតអំពី​ខ្យល់​ អាពាធ​កើតអំពី​ប្រជុំ​នៃ​ (ខ្យល់ ប្រមាត់ ស្លេស្ម​) អាពាធ​កើតអំពី​ការ​ផ្លា​ស់​ប្តូរ​រដូវ​ អាពាធ​កើតអំពី​ការ​រក្សា​ឥរិយាបថ​មិន​ស្មើគ្នា​ អាពាធ​កើត​អំពី​សេចក្តី​ព្យាយាម​ខ្លាំង​(៣) អាពាធ​កើតអំពី​ផលកម្ម​ ត្រជាក់​ ក្តៅ​
(១) សំដៅ កំពុង​កាត់​ជញ្ជាំង​ជាដើម។ ​;(២) ទើបនឹង​ចេញទៅ។ ន័យ​អដ្ឋកថា។ (៣) អាពាធ​នេះ​ កើតអំពី​ការបៀតបៀន​របស់​អ្នកដទៃ មាន​សម្លាប់ ឬចង​ជាដើម។ អដ្ឋកថា។
ថយ | ទំព័រទី ២២ | បន្ទាប់