[១៨៤​] ពាក្យ​ថា​ បើ​បុគ្គល​ណា​ រស់នៅ​កន្លង​ហួស​ទៅ​ គឺ​ បុគ្គល​ណា​ រស់នៅ​កន្លង​មួយ​រយ​ឆ្នាំ​ បុគ្គល​នោះ​ រស់នៅ​អស់​ ១ ឆ្នាំ​ក្តី រស់នៅ​អស់​ ២ ឆ្នាំ​ក្តី​ រស់នៅ​អស់​ ៣ ឆ្នាំ​ក្តី​ រស់នៅ​អស់​ ៤ ឆ្នាំ​ក្តី​ រស់នៅ​អស់​ ៥ ឆ្នាំ​ក្តី​ រស់នៅ​អស់​ ១០​ ឆ្នាំ​ក្តី​ រស់នៅ​អស់​ ២០​ ឆ្នាំ​ក្តី​ រស់នៅ​អស់​ ៣០​ ឆ្នាំ​ក្តី​ រស់នៅ​អស់​ ៤០​ ឆ្នាំ​ក្តី​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បើ​បុគ្គល​ណា​ រស់នៅ​កន្លង​ហួស​ទៅ។
 [១៨៥​] ពាក្យ​ថា​ បុគ្គល​នោះ​ គង់​ស្លាប់​ ព្រោះ​ជរា​ពុំខាន​ អធិប្បាយ​ថា​ កាលណា​បុគ្គល​ចាស់​ ចំរើន​ដោយ​វ័យ​ មាន​អាយុ​ច្រើន កន្លង​កាល​ ជ្រុល​ចូលក្នុង​បច្ឆិមវ័យ​ មាន​ធ្មេញ​បាក់​ សក់ស្កូវ​ ក្បាល​ឆក​ ក្បាល​ថ្ពែក​ ស្បែ​កជ្រួ​ញជ្រីវ​ មានខ្លួន​រទុះ​ដោយ​ប្រជ្រុយ​ ខ្នងកោង​ក្ងក់​ កាន់​ឈើច្រត់​ បុគ្គល​នោះ​ គង់​ច្យុត​ ស្លាប់​ បាត់បង់​ វិនាស​ ព្រោះ​ជរា។
 ការ​រួចចាក​មរណៈ​ មិន​មាន​ទេ​ សត្វ​ទាំងឡាយ​ ដែល​កើត​ហើយ​ តែង​មាន​ភ័យ​អំពី​មរណៈ​ជានិច្ច​ ដូចជា​ផ្លែឈើ​ទុំ​ទាំងឡាយ​ តែង​មាន​ភ័យ​អំពី​ការ​ជ្រុះ​ចុះ​ ក្នុង​វេលា​ព្រឹក​
ថយ | ទំព័រទី ២២៧ | បន្ទាប់