រមែង​សោក​ស្តាយ​ ក៏​មាន​ សោក​ស្តាយ​វត្ថុ​ដែល​កំពុង​ប្រែប្រួល​ ក៏​មាន​ សោក​ស្តាយ​វត្ថុ​ដែល​ប្រែប្រួល​ហើយ​ ក៏​មាន។ អ្នកមាន​សេចក្តី​រង្កៀស​ដោយ​ការ​ដណ្តើម​យក​វត្ថុ​ដែល​ហួងហែង​ ខ្សឹកខ្សួល​ ក៏​មាន​ ខ្សឹកខ្សួល​នឹង​វត្ថុ​ដែលគេ​កំពុង​ដណ្តើម​យក​ ក៏​មាន​ ខ្សឹកខ្សួល​នឹង​វត្ថុ​ដែលគេ​ដណ្តើម​យក​ហើយក៏​មាន​ អ្នកមាន​សេចក្តី​រង្កៀស​ដោយ​ការប្រែប្រួល​ នៃ​វត្ថុ​ដែល​ហួងហែង​ ខ្សឹកខ្សួល​ ក៏​មាន ខ្សឹកខ្សួល​នឹង​វត្ថុ​ដែល​កំពុង​ប្រែប្រួល​ ក៏​មាន​ ខ្សឹកខ្សួល​នឹង​វត្ថុ​ដែល​ប្រែប្រួល​ហើយ​ ក៏​មាន។ ពួក​ជន​រមែង​រក្សា​ គ្រប់គ្រង​ កួច​កាន់ ហួងហែង កំណាញ់​វត្ថុ​ដែល​ហួងហែង។ ​ពួក​ជន​រមែង​សោក​ស្តាយ​វត្ថុ​ដែល​ហួងហែង មិន​លះបង់​សេចក្តី​សោក មិន​លះបង់​សេចក្តី​ខ្សឹកខ្សួល​ មិន​លះបង់​សេចក្តី​កំណាញ់ មិន​លះបង់ មិន​លះ​ចោល មិន​បន្ទោបង់ មិន​ធ្វើឲ្យ​វិនាស​ មិន​ធ្វើឲ្យ​ដល់​នូវ​ការ​មិនកើត​មាន​សេច​ក្តី​បា្រ​ថ្នា ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ​ពួក​ជន​អ្ន​កបា្រ​ថ្នា រមែង​មិន​លះបង់​នូវ​សេចក្តី​សោក សេចក្តី​ខ្សឹកខ្សួល និ​ងសេចក្តី​កំណាញ់​ ក្នុង​វត្ថុ​ដែល​ហួងហែង។
 [២០៧​] អធិប្បាយ​ពាក្យ​ថា​ ព្រោះហេតុនោះ​ មុនិ​ទាំងឡាយ​ ជា​អ្នក​ឃើញ​សេចក្តី​ក្សេម​ បាន​ប្រព្រឹត្ត​ លះបង់​សេចក្តី​ហួងហែង​ចេញ​ ត្រង់​ពាក្យ​ថា​ ព្រោះហេតុនោះ​ គឺ​ព្រោះ​ដូច្នោះ​ ព្រោះ​ដំណើរ​នោះ​ ព្រោះហេតុនោះ​ ព្រោះ​បច្ច័យ​នោះ​ ព្រោះ​និទាន​នោះ​
ថយ | ទំព័រទី ២៤៣ | បន្ទាប់