ទាំងឡាយដ៏លាមក ជាអកុសលណា ជាសេចក្តីត្រិះរិះដោយអំណាចនៃកិរិយារលឹកឃើញ ជាទីតាំងនៃសំយោជនៈ កើតឡើងដល់ភិក្ខុក្នុងសាសនានេះ ព្រោះឃើញរូបដោយចក្ខុ ធម៌ទាំងឡាយដ៏លាមក ជាអកុសលនោះ រមែងនៅ រមែងជាប់តាមក្នុងសន្តាននៃភិក្ខុនោះ ព្រោះហេតុនោះ ភិក្ខុនោះ តថាគតហៅថា អ្នកនៅជាមួយអន្តេវាសិក ធម៌ទាំងឡាយដ៏លាមក ជាអកុសលនោះ រមែងត្រួតត្រាភិក្ខុនោះ ព្រោះហេតុនោះ ភិក្ខុនោះ តថាគតហៅថា អ្នកនៅជាមួយអាចារ្យ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ធម៌ទាំងឡាយដ៏លាមក ជាអកុសលណា ជាសេចក្តីត្រិះរិះដោយកិរិយារលឹកឃើញ ជាទីតាំងនៃសំយោជនៈ កើតឡើងដល់ភិក្ខុ ព្រោះស្តាប់សម្លេងដោយត្រចៀក ហិតក្លិនដោយច្រមុះ លិទ្ធរសដោយអណ្តាត ប៉ះពាល់ផ្សព្វដោយកាយ ដឹងធម្មារម្មណ៍ដោយចិត្ត ធម៌ទាំងឡាយដ៏លាមក ជាអកុសលនោះ រមែងនៅ រមែងជាប់តាមក្នុងសន្តាននៃភិក្ខុនោះ ព្រោះហេតុនោះ ភិក្ខុនោះ តថាគតហៅថា អ្នកនៅជាមួយអន្តេវាសិក ធម៌ទាំងឡាយដ៏លាមក ជាអកុសលនោះ រមែងត្រួតត្រាភិក្ខុនោះ ព្រោះហេតុនោះ ភិក្ខុនោះ តថាគតហៅថា អ្នកនៅជាមួយអាចារ្យ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅជាមួយអន្តេវាសិក អ្នកនៅជាមួយអាចារ្យ រមែងនៅជាទុក្ខ មិនសប្បាយដោយប្រការយ៉ាងនេះឯង។