[២៣៦] ពាក្យថា ប្រព្រឹត្តម្នាក់ឯងក្នុងកាលមុន អធិប្បាយថា បុគ្គលប្រព្រឹត្តម្នាក់ឯង ក្នុងកាលមុន ដោយហេតុ ២ គឺ ដោយចំណែកបព្វជ្ជា ឬដោយការលះបង់ពួក។
បុគ្គលប្រព្រឹត្តម្នាក់ឯង ក្នុងកាលមុន ដោយចំណែកបព្វជ្ជា តើដូចម្តេច។ បុគ្គលកាត់បង់កង្វល់ គឺឃរាវាសទាំងអស់ កាត់បង់កង្វល់ គឺបុត្តភរិយា កាត់បង់កង្វល់ គឺញាតិ កាត់បង់កង្វល់គឺមិត្រ និងអាមាត្យ កាត់បង់កង្វល់ គឺការសន្សំ កោរសក់ និងពុកមាត់ ស្លៀកដណ្តប់សំពត់ដែលជ្រលក់ដោយទឹកចត់ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដល់នូវភាពជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយ ត្រាច់ទៅ សម្រាក សម្រាន្ត សម្រេចឥរិយាបថ ប្រព្រឹត្តទៅ រក្សា រស់នៅ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅតែម្នាក់ឯង បុគ្គលប្រព្រឹត្តម្នាក់ឯង ក្នុងកាលមុន ដោយចំណែកបព្វជ្ជា យ៉ាងនេះ។
បុគ្គលប្រព្រឹត្តម្នាក់ឯង ក្នុងកាលមុន ដោយការលះបង់ពួក តើដូចម្តេច។ បុគ្គលនោះ លុះបួសយ៉ាងនេះហើយ ជាបុគ្គលម្នាក់ឯង តែងគប់រកសេនាសនៈស្ងាត់ គឺព្រៃតូច និងព្រៃធំ មិនមានសំឡេង មិនមានការគឹកកង ជាទីបា្រសចាកខ្យល់ ដែលកើតអំពីកាយនៃជន ជាទីស្ងាត់កំបាំងរបស់មនុស្ស សមគួរដល់ការពួនសម្ងំ។