យាន​ទឹម​ដោយ​ចៀម​ យាន​ទឹម​ដោយ​ឱដ្ឋ​ យាន​ទឹម​ដោយ​លា​ ជា​យាន​ភ្លូក​ហើយ​ ដែលគេ​មិនបាន​ទូន្មាន​ មិនបាន​ធ្វើ​ មិនបាន​បង្ហាត់​ រមែង​កាន់​យក​ផ្លូវខុស​ ឡើង​កាន់​ទី​មាន​ដង្គត់​ និ​ងថ្ម​រដិបរដុប​ខ្លះ​ កិន​ជន​អ្នក​បរ​ខ្លះ​ ភ្លូក​ធ្លាក់ទៅក្នុង​ជ្រោះ​ខ្លះ។ យាន​ភ្លូក​ហើយ​ ដែលគេ​មិនបាន​ទូន្មាន​ មិនបាន​ធ្វើ​ មិនបាន​បង្ហាត់​នោះ​ រមែង​កាន់​យក​ផ្លូវខុស​ យ៉ាងណា​ បុគ្គល​ជា​អ្នក​ភ្លាត់​នោះ​ (សឹក​) ប្រៀប​ដោយ​យាន​ភ្លូក​ហើយ​ រមែង​កាន់​យក​ផ្លូវខុស​ គឺ​កាន់​យក​ទិដ្ឋិ​ខុស។បេ។ កាន់​យក​សមាធិ​ខុស​ យ៉ាងនោះ​ដែរ។ យាន​ភ្លូក​ហើយ​ ដែល​គេ​មិនបាន​ទូន្មាន​ មិនបាន​ធ្វើ​ មិនបាន​បង្ហាត់​នោះ​ រមែង​ឡើង​កាន់​ទី​មាន​ដង្គត់​ និ​ងថ្ម​រដិប​រដុប​ យ៉ាងណា​ បុគ្គល​អ្នក​ភា្លត់​នោះ​ ប្រៀប​ដោយ​យាន​ភ្លូក​ហើយ​ រមែង​ឡើង​កាន់​កាយ​កម្ម​មិន​ស្មើ​ ឡើង​កាន់​វចីកម្ម​មិន​ស្មើ​ ឡើង​កាន់​មនោ​កម្ម​មិន​ស្មើ​ ឡើង​កាន់​បាណាតិបាត​មិន​ស្មើ​ ឡើង​កាន់​អទិន្នាទាន​មិន​ស្មើ​ ឡើង​កាន់​កា​មេ​សុមិ​ច្ឆា​ចារ​មិន​ស្មើ​ ឡើង​កាន់​មុសាវាទ​មិន​ស្មើ​ ឡើង​កាន់​បិ​សុ​ណវាចា​មិន​ស្មើ​ ឡើង​កាន់​ផរុ​សវា​ចា​មិន​ស្មើ​ ឡើង​កាន់​សម្ជ​ប្ប​លា​បៈ​មិន​ស្មើ​ ឡើង​កាន់​អភិជ្ឈា​មិន​ស្មើ​ ឡើង​កាន់​ព្យាបាទ​មិន​ស្មើ​ ឡើង​កាន់​មិ​ច្ឆា​ទិដ្ឋិ​មិន​ស្មើ​
ថយ | ទំព័រទី ២៧៦ | បន្ទាប់