ប្រកបដោយ​វិចារៈ​ មាន​បីតិ និ​ងសុខៈ​ កើតអំពី​វិវេក​ ចូល​ទុតិយជ្ឈាន មិន​មាន​វិតក្កៈ​ មិន​មាន​វិចារៈ​ មានតែ​បីតិ​ និ​ងសុខៈ​ ដែល​កើតអំពី​សមាធិ​ ប្រព្រឹត្តទៅ​ខាងក្នុង​សន្តាន​ ជាទី​ជ្រះថ្លា​ស៊ប់​ គឺ​សទ្ធា​ មាន​សភាព​ជា​ចិត្ត​ដ៏​ខ្ពស់​ឯក​ ព្រោះ​ការ​រម្ងាប់​នូវ​វិតក្កៈ​ និ​ងវិចារៈ​ ចូល​តតិ​យជ្ឈាន​ ចូល​ចតុត្ថជ្ឈាន​ នេះ​ អធិចិត្ត​សិក្ខា។
 អធិប្បញ្ញា​សិក្ខា​ តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​នេះ​ ជា​អ្នក​មា​នបា្រ​ជ្ញា​ ប្រកប​ដោយ​បា្រ​ជ្ញា​ជា​គ្រឿង​ដឹង​នូវ​ការ​កើតឡើង និ​ងការ​វិនាស​ទៅ​ ជា​បា្រ​ជ្ញា​ដ៏​ប្រសើរ​ អាច​ទំ​លុះ​ទំ​លាយ​ ជា​គ្រឿង​ដល់​នូវ​ការ​អស់​ទុក្ខ​ដោយ​ប្រពៃ​ ភិក្ខុ​នោះ​ ក៏​ដឹង​ច្បាស់​តាមពិត​ថា​ នេះ​ជា​ទុក្ខ​ ដឹង​ច្បាស់​តាមពិត​ថា​ នេះ​ជាហេតុ​កើតឡើង​នៃ​ទុក្ខ​ ដឹង​ច្បាស់​តាមពិត​ថា​ នេះ​ជា​គ្រឿង​រំលត់ទុក្ខ​ ដឹង​ច្បាស់​តាមពិត​ថា​ នេះ​ជា​បដិបទា​ជា​គ្រឿង​ដល់​នូវ​ការ​រលត់​ទុក្ខ​ ដឹង​ច្បាស់​តាមពិត​ថា​ នេះ​ជា​អាសវៈ​ ដឹង​ច្បាស់​តាមពិត​ថា​ នេះ​ជាហេតុ​កើតឡើង​នៃ​អាសវៈ​ ដឹង​ច្បាស់​តាមពិត​ថា​ នេះ​ជា​គ្រឿងរ​លត់​អាសវៈ​ ដឹង​ច្បាស់​តាមពិត​ថា​ នេះ​ជា​បដិបទា ជា​គ្រឿង​ដល់​នូវ​ការ​រលត់​អាសវៈ​ នេះ​ អធិប្បញ្ញា​សិក្ខា។ ពាក្យ​ថា​ មេថុនធម្ម​ សេចក្តី​ថា​ ដែល​ឈ្មោះថា​ មេថុនធម្ម​ បានខាង​ធម៌​របស់​អសប្បុរស​
ថយ | ទំព័រទី ២៨២ | បន្ទាប់