ភវ​ង្គ​ចិត្ត​ មនៈ​ មនាយតនៈ​ មនិន្រ្ទិយ​ វិញ្ញាណ​ វិញ្ញាណ​ខន្ធ​ មនោវិញ្ញាណ​ធាតុ​ កើតអំពី​វិញ្ញាណ​ខន្ធ​នោះ។ កាល​គិត​ កាល​គិត​ផ្សេង​ៗ នូវ​ទិដ្ឋិ​ទាំងឡាយ​ដោយចិត្ត​ថា​ លោក​ទៀង​ ឬថា​ លោក​មិន​ទៀង។បេ។ ឬថា​សត្វ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ កើត​ទៀត​ក៏​មិនមែន​ មិនកើត​ទៀត​ក៏​មិនមែន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) កាល​គិត​នូវ​ទិដ្ឋិ​ទាំងឡាយ​ដោយចិត្ត។
 [៣២០​] ពាក្យ​ថា​ មក​ជួបជុំ​ជាគូ​នឹង​ព្រះពុទ្ធ​អ្នក​មា​នបា្រ​ជ្ញា​កំចាត់ អ្នក​មិន​អាច​ដើម្បី​ដល់​នូវ​គូ​ឡើយ​ អធិប្បាយ​ថា​ បញ្ញា​ លោក​ហៅថា​ បា្រ​ជ្ញា​កំចាត់ បាន​ខាង​បា្រ​ជ្ញា​កាល​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង​ ការពិចារណា​ធម៌​ ការ​ឃើញ​ប្រពៃ។ បា្រ​ជ្ញា​ដែល​លោក​ហៅថា​ បា្រ​ជ្ញា​កំចាត់​ តើ​ព្រោះ​ហេតុអ្វី។ កាយទុច្ចរិត បុគ្គល​កំចាត់​បង់​ផង​ លាង​ផង​ លាង​សំអាត​ផង​ កំចាត់​ចេញ​ផង​ ដោយ​បា្រ​ជ្ញានោះ។បេ។ អកុសលា​ភិ​សង្ខារ​ទាំងអស់​ បុគ្គល​កំចាត់​បង់​ផង​ លាង​ផង​ លាង​សំអាត​ផង​ កំចាត់​ចេញ​ផង។ មួយទៀត​ មិច្ឆាទិដ្ឋិ​ បុគ្គល​កំចាត់​បង់​ផង​ លាង​ផង​ លាង​សំអាត​ផង​ កំចាត់​ចេញ​ផង​ ដោយ​សម្មាទិដ្ឋិ។បេ។ មិច្ឆា​វិមុត្តិ​ បុគ្គល​កំចាត់​បង់​ផង​ លាង​ផង​ លាង​សំអាត​ផង​ កំចាត់​ចេញ​ផង​ ដោយ​សម្មា​វិមុត្តិ។
ថយ | ទំព័រទី ៣៣៥ | បន្ទាប់