ព្រះ​ញាណ​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ មិន​ទើសទាល់​ក្នុង​អនាគតកាល​ ព្រះ​ញាណ​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ មិន​ទើសទាល់​ក្នុង​បច្ចុប្បន្ន​កាល​ របស់​ដែល​ត្រូវ​ដឹង មាន​ចំនួន​ប៉ុន្មាន​ ព្រះ​ញាណ​ក៏​មាន​ចំនួន​ប៉ុណ្ណោះ​ ព្រះ​ញាណ​មាន​ចំនួន​ប៉ុន្មាន របស់​ដែល​ត្រូវ​ដឹង​ ក៏​មាន​ចំនួន​ប៉ុណ្ណោះ ព្រះ​ញាណ​មាន​របស់​ដែល​ត្រូវ​ដឹង​ជាទីបំផុត​ របស់​ដែល​ត្រូវ​ដឹង មាន​ព្រះ​ញាណ​ជាទីបំផុត។ ព្រះ​ញា​ណមិន​ប្រព្រឹត្ត​កន្លង​របស់​ដែល​ត្រូវ​ដឹង​ ឯគន្លង​ដែល​ត្រូវ​ដឹង ក៏​មិន​កន្លង​ព្រះ​ញាណ។ ធម៌​ទាំងនោះ ឋិតនៅ​ក្នុង​ទីបំផុត​នៃ​គ្នានឹងគ្នា។ បាត​ស្មុគ្រ​ទាំងពីរ ដែលគេ​គ្រប​យ៉ាង​ជិតស្និទ្ធ​ បាត​ស្មុគ្រ​ខាងក្រោម រមែង​មិន​ប្រព្រឹត្ត​កន្លង​បាត​ស្មុគ្រ​ខាងលើ បាត​ស្មុគ្រ​ខាងលើ​ រមែង​មិន​ប្រព្រឹត្ត​កន្លង​បាត​ស្មុគ្រ​ខាងក្រោម បាត​ស្មុគ្រ​ទាំងពីរ​ឋិតនៅ​ក្នុង​ទីបំផុត​នៃ​គ្នានឹងគ្នា​ យ៉ាងណាមិញ របស់​ដែល​ត្រូវ​ដឹង និង​ព្រះ​ញាណ​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ ឋិតនៅ​ក្នុង​ទីបំផុត​នៃ​គ្នានឹងគ្នា​ ក៏​យ៉ាងនោះ​ដែរ របស់​ដែល​ត្រូវ​ដឹង មាន​ចំនួន​ប៉ុន្មាន ព្រះ​ញាណ​ក៏​មាន​ចំនួន​ប៉ុណ្ណោះ ព្រះ​ញាណ​មាន​ចំនួន​ប៉ុន្មាន របស់​ដែល​ត្រូវ​ដឹង ក៏​មាន​ចំនួន​ប៉ុណ្ណោះ​ ព្រះ​ញាណ មាន​របស់​ដែល​ត្រូវ​ដឹង​ជាទីបំផុត​ របស់​ដែល​ត្រូវ​ដឹង មាន​ព្រះ​ញាណ​ជាទីបំផុត ព្រះ​ញាណ​មិន​ប្រព្រឹត្ត​កន្លង​របស់​ដែល​ត្រូវ​ដឹង ឯគន្លង​ដែល​ត្រូវ​ដឹង​ ក៏​មិន​កន្លង​ព្រះ​ញាណ ធម៌​ទាំងនោះ ឋិតនៅ​ក្នុង​ទីបំផុត​នៃ​គ្នានឹងគ្នា។ ព្រះ​ញាណ​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ
ថយ | ទំព័រទី ៣៤០ | បន្ទាប់