កិលេស​កាម​ តើ​ដូចម្តេច។ សេចក្តី​ពេញចិត្ត​ ឈ្មោះថា​ កាម​ សេចក្តី​ត្រេកអរ ឈ្មោះថា កាម សេចក្តី​ត្រេកអរ​មាន​កម្លាំង​ ឈ្មោះថា​កាម​ សេចក្តី​ត្រិះរិះ​ ឈ្មោះថា​ កាម​ តម្រេក​ ឈ្មោះថា​ កាម​ សេចក្តី​ត្រេកអរ​ដោយ​ការ​ត្រិះរិះ​ ឈ្មោះថា​ កាម​ បាន​ដល់​សេចក្តី​ពេញចិត្ត​គឺ​កាម សេចក្តី​ត្រេកអរ​គឺ​កាម សេចក្តី​ត្រេកត្រអាល​គឺ​កាម​ សេចក្តី​បា្រ​ថ្នា​គឺ​កាម សេចក្តី​ស្រឡាញ់​គឺ​កាម​ សេចក្តី​ក្តៅក្រហាយ​គឺ​កាម ការ​ជ្រប់​គឺ​កាម សេចក្តី​ចូលចិត្ត​មាំ​គឺ​កាម អន្លង់​គឺ​កាម​ យោ​គៈ​គឺ​កាម ឧបាទាន​គឺ​កាម នី​វរ​ណៈ​គឺ​កាមច្ឆន្ទៈ ក្នុង​កាម​ទាំងឡាយ (និង​ពាក្យ​ដែល​ព្រះមានព្រះភាគ​ត្រាស់​ថា​)
ម្នាល​កាម តថាគត​បានឃើញ​ដើមកំណើត​អ្នក​ហើយ​ ម្នាល​កាម អ្នកឯង​កើតអំពី​សេចក្តី​ត្រិះរិះ តថាគត មិន​ត្រិះរិះ​ចំពោះ​អ្នក​ទៀត​ទេ​ ម្នាល​កាម កាលបើ​យ៉ាងនេះ អ្នក​នឹង​មិន​មាន​ឡើយ។

 ទាំងនេះ លោក​ហៅថា កិលេស​កាម។ ពាក្យ​ថា​ ក្នុង​លោក គឺ​ក្នុង​អបាយលោក ក្នុង​មនុស្សលោក ក្នុង​ទេវលោក ក្នុង​ខន្ធ​លោក ក្នុង​ធាតុ​លោក​ ក្នុង​អាយតន​លោក។ ពាក្យ​ថា ដ្បិត​កាម​ទាំងឡាយ​ក្នុង​លោក បុគ្គល​មិនមែន​លះបង់​បាន​ដោយ​ងាយ​ទេ​ បាន​សេចក្តី​ថា ដ្បិត​កាម​ទាំងឡាយ​ក្នុង​លោក​ គេ​លះបង់​បាន​ដោយ​ក្រ
ថយ | ទំព័រទី ៥១ | បន្ទាប់