ខន្ធ​ទាំងឡាយ​ដែល​កើត​ឡើង​ហើយ​ រមែង​តាំងនៅ​ ឧបមាដូចជា​គ្រាប់​ស្ពៃ​ដែល​ជាប់នឹង​ចុង​ដែក​ស្រួច​ កាលបើ​ខន្ធ​ទាំងឡាយ​កើតឡើង​ហើយ​ ការ​បែក​ក្លាយ​នៃ​ខន្ធ​ទាំងនោះ​ ក៏​ឋិតនៅ​ក្នុង​ខាងមុខ​ ឯស​ភាវៈ​ដែល​ត្រូវ​វិនាស​ទាំងឡាយ​ (ខន្ធ​) កំពុង​ឋិតនៅ​ មិន​ច្រឡូកច្រឡំ​ ដោយ​ខន្ធ​ចាស់​ទេ​ ​ពួក​សត្វ​មក​អំពី​ទី​មើល​មិនឃើញ​ តែង​ទៅកាន់​ទី​មើល​មិនឃើញ​ មុន​អំពី​ការ​បែកធ្លាយ​ តែង​កើត​ឡើង​ ទាំង​តែង​វិនាស​ទៅវិញ​ ដូចជា​ផ្លេកបន្ទោរ​ឰដ៏​អាកាស។ ជីវិត​តិច​ ព្រោះ​ការ​តាំង​នៅ​តិ​ច យ៉ាងនេះ។
 ជីវិត​តិច​ ព្រោះ​កិច្ច​របស់​ខ្លួន​តិច​ តើ​ដូចម្តេច។ ជីវិត​ជាប់​ចំពាក់​ដោយ​ដង្ហើមចូល​ ជីវិត​ជាប់​ចំពាក់​ដោយ​ដង្ហើមចេញ​ ជីវិត​ជាប់​ចំពាក់​ដោយ​ដង្ហើមចូល និ​ងដង្ហើមចេញ​ ជីវិត​ជាប់​ចំពាក់​ដោយ​មហាភូតរូប​ ជីវិត​ជាប់​ចំពាក់​ដោយ​ភ្លើងធាតុ​ ជីវិត​ជាប់​ចំពាក់​ដោយ​កវឡិង្កា​រា​ហារ​ ជីវិត​ជាប់​ចំពាក់​ដោយ​វិញ្ញាណ។ មូល​នៃ​ធម៌​ទាំងនេះ​ ក៏​មាន​កម្លាំង​ថយ។ បុព្វហេតុ​ទាំងឡាយ​ នៃ​ធម៌​ទាំងនេះ​ ក៏​មាន​កម្លាំង​ថយ។ សូម្បី​ធម៌​ទាំងឡាយ​ណា​ជា​បច្ច័យ​ ធម៌​ទាំងនោះ​ ក៏​មាន​កម្លាំង​ថយ។ សូម្បី​ធម៌​ទាំងឡាយ​ណា ជា​ដែន​កើតមុន​ ធម៌​ទាំងនោះ​ ក៏​មាន​កម្លាំង​ថយ។ ​ពួក​ធម៌​ដែល​កើតជា​មួយ​នឹង​ធម៌​ទាំងនេះ​ ក៏​មាន​កម្លាំង​ថយ​ដូចគ្នា។
ថយ | ទំព័រទី ៧៩ | បន្ទាប់