នេះលោកិយផស្សៈ នេះលោកុត្តរផស្សៈ នេះអតីតផស្សៈ នេះអនាគតផស្សៈ នេះបច្ចុប្បន្នផស្សៈ នេះឈ្មោះថា ញាតបរិញ្ញា។
តិរណបរិញ្ញា តើដូចម្តេច។ (ភិក្ខុក្នុងសាសនានេះ) លុះធ្វើនូវការដឹងយ៉ាងនេះ ហើយ ពិចារណាផស្សៈ គឺពិចារណាថា មិនទៀង ថាជាទុក្ខ ជារោគ ជាបូស ជាព្រួញ ជាសេចក្តីលំបាក ជាអាពាធ ជារបស់អ្នកដទៃ ជារបស់ទ្រុឌទ្រោម ជាចង្រៃ ជាឧបទ្រព ជាភ័យ ជាឧបស័គ្គ ជារបស់ញាប់ញ័រ ជារបស់ពុករលួយ ជារបស់មិនយឺនយូរ ជារបស់គ្មានទីពឹង គ្មានទីជ្រក គ្មានទីរលឹក ជារបស់ទទេ ជារបស់រលីងធេង ជារបស់សោះសូន្យ មិនមែនជារបស់ខ្លួន ជាទោស ជារបស់ប្រែប្រួលធម្មតា ជារបស់ឥតខ្លឹម ជាឫសនៃទុក្ខ ជាពេជ្ឈឃាត គ្មានសេចក្តីចំរើន ប្រកបដោយអាសវៈ មានបច្ច័យតាក់តែង ជាអាមិសៈនៃមារ មានជាតិជាធម្មតា មានជរាជាធម្មតា មានព្យាធិជាធម្មតា មានមរណៈជាធម្មតា មានសោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ ឧបាយាសៈជាធម្មតា ប្រកបដោយគ្រឿងសៅហ្មងជាធម្មតា ជារបស់កើតឡើង ជារបស់វិនាសទៅវិញ ជារបស់គួរត្រេកអរ ជាទោស ជាគ្រឿងរលាស់ចេញ នេះឈ្មោះថា តិរណបរិញ្ញា។