ពាក្យថា កំណត់ដឹងសញ្ញា គឺកំណត់ដឹងសញ្ញាដោយបរិញ្ញា ៣ នេះ។ ពាក្យថា គប្បីឆ្លងឱឃៈបាន គឺគប្បីឆ្លង ឆ្លងឡើង កន្លង ប្រព្រឹត្តកន្លង នូវកាមោឃៈ ភវោឃៈ ទិដ្ឋោឃៈ អវិជ្ជោឃៈ ហេតុនុ៎ះ (ទ្រង់ត្រាស់ថា) កំណត់ដឹងសញ្ញាហើយ គប្បីឆ្លងឱឃៈបាន។
[៦៧] អធិប្បាយពាក្យថា មុនិ ជាអ្នកមិនប្រឡាក់ក្នុងសេចក្តីហួងហែងទាំងឡាយ ត្រង់ពាក្យថា សេចក្តីហួងហែងទាំងឡាយ បានដល់សេចក្តីហួងហែង ២ គឺ សេចក្តីហួងហែងគឺតណ្ហា ១ សេចក្តីហួងហែងគឺទិដ្ឋិ ១។បេ។ នេះឈ្មោះថា សេចក្តីហួងហែងគឺតណ្ហា។បេ។ នេះឈ្មោះថា សេចក្តីហួងហែងគឺទិដ្ឋិ។ ពាក្យថា មុនិ អធិប្បាយថា ការដឹង លោកហៅថា មោនៈ បានដល់បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការសន្សំធម៌ ការយល់ឃើញត្រូវ មុនិ ប្រកបព្រមដោយការដឹងនោះ ឈ្មោះថា អ្នកដល់នូវមោនៈ។ មោនេយ្យៈ មាន ៣ គឺ កាយមោនេយ្យៈ ១ វចីមោនេយ្យៈ ១ មនោមោនេយ្យៈ ១។
កាយមោនេយ្យៈ តើដូចម្តេច។ ការលះបង់កាយទុច្ចរិត ៣ យ៉ាង ឈ្មោះថា កាយមោនេយ្យៈ។ កាយសុចរិត ៣ យ៉ាង ឈ្មោះថា កាយមោនេយ្យៈ។ ញាណ មានកាយជាអារម្មណ៍ ឈ្មោះថា កាយមោនេយ្យៈ។ ការកំណត់ដឹងកាយ ឈ្មោះថា កាយមោនេយ្យៈ។