[១២៩] អធិប្បាយពាក្យថា ជនសមាទាននូវវត្តទាំងឡាយដោយខ្លួនឯង ត្រង់ពាក្យថា សមាទានដោយខ្លួនឯង គឺកាន់យកព្រមដោយខ្លួនឯង។ ពាក្យថាវត្តទាំងឡាយ សេចក្តីថា កាន់យក កាន់យកព្រម ប្រកាន់ ប្រកាន់ព្រម កួចកាន់យក បបោសអង្អែល ជាប់ចិត្តនូវវត្តដំរីក្តី វត្តសេះក្តី វត្តគោក្តី វត្តឆ្កែក្តី វត្តក្អែកក្តី វត្តវាសុទេពក្តី វត្តពលទេពក្តី វត្តបុណ្ណភទ្រក្តី វត្តមណិភទ្រក្តី វត្តភ្លើងក្តី វត្តនាគក្តី វត្តគ្រុឌក្តី វត្តយក្ខក្តី វត្តអសុរក្តី។បេ។ វត្តទិសក្តី។ ពាក្យថា ជន គឺសត្វ នរៈ។បេ។ សត្វមានជាតិជាមនុស្ស ហេតុនោះ (ទ្រង់ត្រាស់ថា) ជនសមាទាននូវវត្តទាំងឡាយដោយខ្លួនឯង។
[១៣០] ពាក្យថា ជាអ្នកជាប់ក្នុងសញ្ញា រមែងទៅរកវត្ថុខ្ពស់ទាប សេចក្តីថា ចេញអំពីសាស្តា ទៅរកសាស្តា ចេញអំពីធម៌ដែលសាស្តាបា្រប់ ទៅរកធម៌ដែលសាស្តាបា្រប់ អំពីពួក ទៅរកពួក អំពីទិដ្ឋិ ទៅរកទិដ្ឋិ អំពីបដិបទា ទៅរកបដិបទា អំពីមគ្គ ទៅរកមគ្គ។ ពាក្យថា ជាអ្នកជាប់នៅក្នុងសញ្ញា គឺ ចំពាក់ ចំពាក់ឆ្វាក់ ចំពាក់ចាក់ស្រែះ ថ្ពក់ ទាក់ជាប់មាំហើយ ក្នុងកាមសញ្ញា ព្យាបាទសញ្ញា វិហឹសាសញ្ញា ទិដ្ឋិសញ្ញា។ ភណ្ឌៈដែលចំពាក់ ចំពាក់ឆ្វាក់ ចំពាក់ចាក់ស្រែះ ថ្ពក់ ទាក់ជាប់មាំហើយ ឰដ៏ចម្រឹង ជញ្ជាំង ឬដៃកែវ យ៉ាងណាមិញ