ពាក្យ​ថា​ កាម​ទាំងឡាយ​ច្រើន​ គឺ​កាម​មាន​ប្រមាណ​ច្រើន។ កាម​មាន​ប្រមាណ​ច្រើន​នុ៎ះ​ គឺ​រូប​ទាំងឡាយ​ ជាទី​គាប់ចិត្ត។បេ។ ផ្សព្វ​ទាំងឡាយ​ជាទី​គាប់ចិត្ត ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ស្រ្តី ផៅពង្ស​ កាម​ទាំងឡាយ​ច្រើន។
 [១៩​] អធិប្បាយ​ពាក្យ​ថា​ ជន​ណា​បា្រ​ថ្នា​រឿយ​ៗ ត្រង់​ពាក្យ​ថា​ ជន​ណា​ គឺ​បុគ្គល​ណា​ បែប​ណា​ ប្រកបដោយ​ប្រការ​ណា​ តាំងនៅ​ដោយ​ប្រការ​ណា​ មាន​ប្រការ​យ៉ាងណា​ ដល់​នូវ​ឋានៈ​ណា​ ប្រកបដោយ​ធម៌​ណា​ ទោះបីជា​ក្សត្រ​ ឬព្រាហ្មណ៍​ ជា​វេ​ស្សៈ​ ឬសូទ្រៈ​ ជា​គ្រហស្ថ ឬបព្វជិត ជា​ទេវតា​ ឬមនុស្ស។ ពាក្យ​ថា​ ជន បាន​ដល់​ សត្វ​ ជន​ មាណព​ បុរស​ បុគ្គល​ សត្វ​មានជីវិត​ សត្វ​មាន​ជាតិ​ សត្វ​មាន​ជរា​ សត្វ​ទៅ​ដោយ​ឥន្ទ្រិ​យ សត្វ​កើតអំពី​មនុស្ស។ ពាក្យ​ថា​ បា្រ​ថ្នា​រឿយ​ ៗ គឺ​ចង់បាន​ បា្រ​ថ្នា​រឿយ​ ៗ ជាប់ចិត្ត​ ញ៉ា​ម ក្នុង​វត្ថុកាម​ទាំងឡាយ​ ដោយសារ​កិលេស​កាម​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជន​ណា​ បា្រ​ថ្នា​រឿយ​ ៗ។ ព្រោះហេតុនោះ​ ព្រះមានព្រះភាគ​ ទ្រង់​ត្រាស់​ថា​
ជន​ណា​បា្រ​ថ្នា​រឿយ​ ៗ នូវ​ស្រែ​ ទីកន្លែង​ បា្រក់​ គោ​ សេះ​ ទាសៈ និង​ពួក​បុរស​ ស្រ្តី​ ផៅពង្ស​ ឬកាម​ទាំងឡាយ​ច្រើន។
[២០​] កិលេស​មិន​មាន​កំឡាំង​ទាំងឡាយ​ រមែង​សង្កត់សង្កិន​បុគ្គល​នោះ​(១) អន្តរាយ​ទាំងឡាយ រមែង​ញាំញី​បុគ្គល​នោះ

(១). សំដៅយក​បុគ្គល​ប្រាសចាក​ពលៈ​ ៥ ប្រការ មាន​សទ្ធា​ពលៈ​ជាដើម។ អដ្ឋកថា។
ថយ | ទំព័រទី ២០ | បន្ទាប់