មួយទៀត​ អកុសល​ទាំងអស់​ ទុច្ចរិត​ទាំងអស់​ សេចក្តី​ក្រវល់ក្រវាយ​ទាំងអស់​ សេចក្តី​ក្តៅក្រហាយ​ទាំងអស់​ សេចក្តី​អន្ទះអន្ទែង​ទាំង​អស់​ អកុសលា​ភិ​សង្ខារ​ទាំងអស់​ បុគ្គល​កំចាត់​បង់​ផង​ លាង​ផង​ លាង​សំអាត​ផង​ កំចាត់​ចេញ​ផង​ ដោយ​មគ្គ​មាន​អង្គ​ ៨ ដ៏​ប្រសើរ។ ព្រះមានព្រះភាគ​ ទ្រង់​ចូល​ទៅដល់​ ចូល​ទៅដល់​ព្រម​ ចូល​ទៅ​ជិត​ ចូល​ទៅ​ជិត​ព្រម​ ចូល​ទៅ​កៀក​ ចូល​ទៅ​កៀក​ព្រម​ ប្រកប​ដោយ​ធោនេយ្យ​ធម៌​ទាំងនេះ​ ហេតុ​នោះ​ ព្រះមានព្រះភាគ​ព្រះនាម​ថា​ មា​នបា្រ​ជ្ញា​កំចាត់។ ព្រះមានព្រះភាគ​នោះ​ ទ្រង់​បាន​កំចាត់​រាគៈ​ កំចាត់​បាប​ កំចាត់​កិលេស​ កំចាត់​សេចក្តី​ក្តៅក្រហាយ​ ហេតុ​នោះ​ ទ្រង់ព្រះ​នាម​ថា​ មា​នបា្រ​ជ្ញា​កំចាត់។ ពាក្យ​ថា​ មក​ជួបជុំ​ជាគូ​នឹង​ព្រះពុទ្ធ​ អ្នកមាន​បា្រ​ជ្ញា​កំចាត់​ អ្នកឯង​មិន​អាច​ដើម្បី​ដល់​នូវ​គូ​ឡើយ​ បាន​សេចក្តី​ថា​ អ្នក​ជា​បរិពា្វ​ជក អ្នកមាន​សេចក្តី​ក្លៀវក្លា​មក​ជួប​ មក​ប្រទះ​ ជាគូ​នឹង​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ មា​នបា្រ​ជ្ញា​កំចាត់​ មិន​អាច​នឹង​ផ្គូ​សាកសួរ​ ចរចា​ទៅមក​ ដល់​ព្រម​នូវ​ការសាកសួរ​ទេ។ ដំណើរ​នោះ​ ព្រោះ​ហេតុអ្វី។ ព្រោះថា​ អ្នក​ជា​បរិ​ព្វា​ជក មាន​សេចក្តី​ក្លៀវក្លា​ ជា​បុគ្គល​ថោកទាប​ ទន់ខ្សោយ​ ទន់ទាប​ លាមក​ អាក្រក់​ កំទេច​មនុស្ស។ ចំណែក​ព្រះ​មាន​ព្រះ​ភាគ​នោះ​ ជាកំពូល​ផង​ ប្រសើរ​ផង​ ប្រសើរ​វិសេស​ផង​ ជា​ប្រធាន​ផង​ ប្រសើរ​ក្រៃ​លែង​ផង។
ថយ | ទំព័រទី ៣៣៦ | បន្ទាប់