មិន​គប្បី​ប្រព្រឹត្ត​កាមគុណ​ទាំង​ ៥ មិន​ស្មើ​ ព្រោះ​ហេតុ​នៃ​កាមគុណ​ទាំង​ ៥ មិន​ស្មើ​ មិន​គប្បី​ប្រព្រឹត្ត​នី​វរ​ណៈ​ទាំង​ ៥ មិន​ស្មើ​ ព្រោះ​ហេតុ​នៃ​នី​វរ​ណៈ​ ទាំង​ ៥ មិន​ស្មើ​ មិន​គប្បី​ប្រព្រឹត្ត​ មិន​គប្បី​ប្រព្រឹត្ត​ទួ​ទៅ​ មិន​គប្បី​ប្រព្រឹត្ត​ដោយ​ប្រពៃ​ មិន​គប្បី​ប្រព្រឹត្ត​សមាទាន (នូវ​ចេតនា​ជាដើម​) មិន​ស្មើ​ ព្រោះ​ហេតុ​នៃ​ចេតនា​មិន​ស្មើ​ ព្រោះ​ហេតុ​នៃ​សេច​ក្តី​បា្រ​ថ្នា​ មិន​ស្មើ​ ព្រោះ​ហេតុ​នៃ​កិ​រិយា​តំ​កល់​ (ចិត្ត​) មិន​ស្មើ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មិន​គប្បី​ប្រព្រឹត្ត​នូវ​កម្ម​មិន​ស្មើ​ ព្រោះ​ហេតុ​នៃ​កម្ម​មិន​ស្មើ​នោះ​ទេ។
 [៤៩​] អធិប្បាយ​ពាក្យ​ថា​ ធី​រជន​ទាំងឡាយ​ បាន​ពោល​នូវ​ជីវិត​នេះ​ ថា​តិច​ ត្រង់​ពាក្យ​ថា​ ជីវិត​ បាន​ដល់អាយុ​ ការតាំងនៅ​ ការ​ទៅ​ ការ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ការ​ដើរទៅ​ ការប្រព្រឹត្ត​ទៅ​ ការ​រក្សា​ ការរស់នៅ​ ឥន្រ្ទិយ​គឺ​ការរស់នៅ។ ម្យ៉ាងទៀត​ ជីវិត​តិច​ ដោយហេតុ​ ២ យ៉ាង​ គឺ​ ជីវិត​តិច​ ព្រោះ​ជា​ធម្មជាត​តាំងនៅ​តិច​ ជីវិត​តិច​ ព្រោះ​កិច្ច​របស់​ខ្លួន​តិច។
 ជីវិត​តិច​ ព្រោះ​ជា​ធម្មជាត​តាំងនៅ​តិច​ តើ​ដូចម្តេច។ សត្វ​ដែល​រស់នៅ​ហើយ​ ក្នុង​ខណៈ​ចិត្តជា​អតីត​ មិន​រស់នៅ​ នឹ​ងមិន​រស់នៅ។ សត្វ​នឹង​រស់នៅ​ក្នុង​ខណៈ​ចិត្តជា​អនាគ​ត មិន​រស់នៅ​ មិន​រស់នៅ​ហើយ។ សត្វ​កំពុង​រស់នៅ​ក្នុង​ខណៈ​ចិត្តជា​បច្ចុប្បន្ន​ មិនបាន​រស់​នៅ​ហើយ​ នឹង​មិន​រស់នៅ។
ថយ | ទំព័រទី ៧៧ | បន្ទាប់