[១១​] បុគ្គល​ណា​ វៀរ​កាម​ទាំង​ឡាយ​ ដូច​បុគ្គល​វៀរ​ក្បាល​ពស់​ដោយ​ជើង​ បុគ្គល​នោះ​ ជា​អ្នកមាន​សតិ​ រមែង​កន្លង​វិស​ត្តិកា​តណ្ហា​នេះ​ ក្នុង​លោក​។

 [១២​] អធិប្បាយ​ពាក្យ​ថា​ បុគ្គល​ណា​ វៀរ​កាម​ទាំងឡាយ​ ត្រង់​ពាក្យ​ថា​ បុគ្គល​ណា​ គឺ​ជន​ណា​ បែប​ណា​ ប្រកបដោយ​ប្រការ​ណា​ តាំងនៅ​ដោយ​ប្រការ​ណា​ មាន​ប្រការ​យ៉ាងណា​ ដល់​ឋានៈ​ណា​ ប្រកបដោយ​ធម៌​ណា​ ទោះជា​ក្សត្រ​ ព្រាហ្មណ៍​ វេ​ស្សៈ​ សូ​ទ្រៈ​ គ្រហស្ថ​ បព្វជិត​ ទេវតា​ ឬមនុស្ស​។ ពាក្យ​ថា​ កាម​ទាំងឡាយ​ ក្នុង​ពាក្យ​ថា​ វៀរ​កាម​ទាំងឡាយ​ដូច្នេះ​ បើ​តាម​ឧទ្ទាន​ បាន​ដល់​កាម​ ២ គឺ​វត្ថុកាម​ ១ កិលេស​កាម​ ១។បេ​។ ទាំងនេះ​លោក​ហៅថា​ វត្ថុកាម​។បេ​។ ទាំងនេះ​លោក​ហៅថា​ កិលេស​កាម​។ ត្រង់​ពាក្យ​ថា​ វៀរ​កាម​ទាំងឡាយ​ គឺ​បុគ្គល​វៀរ​កាម​ទាំងឡាយ​ដោយហេតុ​ ២ គឺ​ដោយ​កិរិយា​សង្កត់សង្កិន​ ឬដោយ​ការ​ផ្តាច់ផ្តិល​។
 បុគ្គល​វៀរ​កាម​ ដោយ​កិរិយា​សង្កត់សង្កិន​ តើ​ដូចម្តេច​។ បុគ្គល​កាល​ឃើញថា​ កាម​ទាំង​ឡាយ​ មាន​ឧបមា​ដូច​រាង​ឆ្អឹង​ ដោយ​សេចក្តី​ថា​ មាន​សេចក្តី​ត្រេកអរ​តិច​ ឈ្មោះ​ថា​វៀរ​កាម​ ដោយ​កិរិយា​សង្កត់សង្កិន​ កាល​ឃើញថា​ កាម​ទាំងឡាយ​ មាន​ឧបមា​ដូច​ដុំ​សាច់ ដោយ​សេចក្តី​ថា​ ជា​របស់​សាធារណ៍​ដល់​សត្វ​ មាន​ប្រមាណ​ច្រើន​
ថយ | ទំព័រទី ៩ | បន្ទាប់