​ពួក​ អាវាស​ លាភ​ យស​ សេចក្តី​សរសើរ​ សុខ​ ចីវរ​ បិណ្ឌបាត​ សេនាសនៈ​ គ្រឿងបរិក្ខារ​ គឺ​ថ្នាំ​ជា​បច្ច័យ​ដល់​ជម្ងឺ​ កាមធាតុ​ រូបធាតុ​ អរូបធាតុ​ កាមភព​ រូបភព​ អរូបភព​ សញ្ញា​ភព​ អសញ្ញា​ភព​ នេវ​សញ្ញា​នា​សញ្ញា​ភព​ ឯក​វោការ​ភព​ ចតុ​វោការ​ភព​ បញ្ចវោការ​ភព​ អតីត​ អនាគត​ បច្ចុប្បន្ន​ ក្នុង​ធម៌​ទាំងឡាយ​ដែល​ឃើញ​ ឮ ប៉ះពាល់​ ឬគប្បី​ដឹង​ មិន​ធ្លាក់ចុះ​ មិន​ជ្រុលជ្រប់​ មិន​ងល់​ងប់​ មានការ​ជាប់​ចំពាក់​កន្លង​ហើយ​ មានការ​ជាប់​ចំពាក់​ទៅ​បា្រ​សហើយ​ មានការ​ជាប់​ចំពាក់​លះ​ហើយ​ មានការ​ជាប់​ចំពាក់​ខ្ជាក់​ចោល​ហើយ​ មានការ​ជាប់​ចំពាក់​រួចហើយ​ មានការ​ជាប់​ចំពាក់​លះបង់​ហើយ​ មានការ​ជាប់​ចំពាក់​រលាស់ចោល​ហើយ​ មាន​រាគៈ​កន្លង​ហើយ​ មាន​រាគៈ​ទៅ​បា្រ​សហើយ​ មាន​រាគៈ​លះ​ហើយ​ មាន​រាគៈ​ខ្ជាក់​ចោល​ហើយ​ មាន​រាគៈ​រួច​ស្រឡះ​ហើយ​ មាន​រាគៈ​ លះបង់​ហើយ​ មាន​រា​គៈ​រលាស់ចោល​ហើយ​ មិន​មាន​សេច​ក្តី​បា្រ​ថ្នា​ មានទុក្ខ​រលត់​ហើយ​ មាន​សេចក្តី​ត្រជាក់​ ទទួល​ចំពោះ​សេចក្តី​សុខ​ សម្រេច​នៅ​ដោយចិត្ត​ដ៏​ប្រសើរ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) កំណត់​ដឹង​ផស្សៈ​ហើយ​ ជា​អ្នក​មិន​ជាប់​ចំពាក់។
 [៦៣​] អធិប្បាយ​ពាក្យ​ថា​ តិះដៀល​អំពើ​ណា​ដោយខ្លួនឯង​ មិន​ធ្វើអំពើ​នោះ​ ត្រង់​ពាក្យ​ថា​ អំពើ​ណា​ គឺ​តិះដៀល​អំពើ​ណា​ដោយខ្លួនឯង។ តិះដៀល​ខ្លួន​ ព្រោះ​ហេតុ​ ២ យ៉ាង​ គឺ​ព្រោះ​អំពើ​ដែល​ខ្លួន​ធ្វើ​ហើយ​ និង​
ថយ | ទំព័រទី ៩៩ | បន្ទាប់