មហា​វិ​យូ​ហសុ​ត្ត​និទ្ទេស​ ទី១៣​


[២៨១​] (ព្រះពុទ្ធ​និមិ្មត​ត្រាស់​សួរ​ថា​) ​ពួក​សមណព្រាហ្មណ៍​ណាមួយ ត្រាំ​នៅក្នុង​ទិដ្ឋិ​ តែង​សំដែង​ថា​ ពាក្យ​នេះឯង​ ជា​ពាក្យពិត​ តើ​សមណព្រាហ្មណ៍​ទាំងអស់​នោះ​ នឹង​នាំមក​នូវ​ពាក្យ​និន្ទា​តែ​ម្យ៉ាង​ឬ ឬក៏​បាន​ពាក្យ​សរសើរ​ក្នុង​ហេតុ​នោះ​ដែរ​។

[២៨២​] អធិប្បាយ​ពាក្យ​ថា​ ​ពួក​សមណព្រាហ្មណ៍​ណាមួយ​ ត្រាំ​នៅក្នុង​ទិដ្ឋិ​ ពាក្យ​ថា​ ណាមួយ​ គឺ​គ្រប់​ទាំងអស់​ សព្វ​ទាំងមូល​ មិន​សេសសល់​ ឥត​សេសសល់​ ពាក្យ​ថា​ ណាមួយ​ នេះ​ជា​ពាក្យ​អស់រលីង​។ ពាក្យ​ថា​ ត្រាំ​នៅក្នុង​ទិដ្ឋិ​ សេចក្តី​ថា​ មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ជា​អ្នក​លុះ​ក្នុង​ទិដ្ឋិ​ សមណព្រាហ្មណ៍​ទាំងនោះ​ កាន់​ កួច​កាន់​ ប្រកាន់​ ស្ទាបអង្អែល​ ប្រកាន់​ស្អិត​ បណ្តា​ទិដ្ឋិ​ ៦២​ នូវ​ទិដ្ឋិ​ណាមួយ​ហើយ​ នៅ​ នៅ​រួម​ នៅ​ទួទៅ​ នៅ​ត្រាំ​ ក្នុង​ទិដ្ឋិ​របស់​ខ្លួន​ ៗ។ ​ពួក​ជន​អ្នកគ្រប់គ្រង​ផ្ទះ​ក្តី​ រមែង​នៅក្នុង​ផ្ទះ​ ​ពួក​ភិក្ខុ​អ្នក​ត្រូវអាបត្តិ​ក្តី​ រមែង​នៅក្នុង​អាបត្តិ​ ​ពួក​ជន​មាន​កិលេស​ក្តី​ តែង​នៅក្នុង​កិលេស​ យ៉ាងណាមិញ​ មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ជា​អ្នក​លុះ​ក្នុង​ទិដ្ឋិ​ ក៏​យ៉ាងនោះ​ដែរ​ សមណ​ព្រាហ្មណ៍​ទាំងនោះ​ កាន់​ កួច​កាន់​ ប្រកាន់​ ស្ទាបអង្អែល​
ថយ | ទំព័រទី ២៤៧ | បន្ទាប់