ប្រាសចាក​ខ្លឹម គឺ ចាក​ខ្លឹម​គឺ​ខ្លឹម​ទៀង​ក្តី ចាក​ខ្លឹម​គឺ​ខ្លឹម​សុខ​ក្តី​ ចាក​ខ្លឹម​គឺ​ខ្លឹម​ខ្លួន​ក្តី ចាក​សភាវៈ​ទៀង​ក្តី ចាក​ការ​ឋិតថេរ​ក្តី ចាក​ការ​មាំមួន​ក្តី​ ចាក​សភាវៈ​មិន​ប្រែប្រួល​ក្តី ក៏​យ៉ាងនោះ​ដែរ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) លោក​មិន​មាន​ខ្លឹម​ដោយ​ជុំវិញ។
 [១០២​] ពាក្យ​ថា សង្ខារ​ក្នុង​ទិស​ទាំងអស់​ញាប់ញ័រ​ អធិប្បាយ​ថា ពួក​សង្ខារ​ណា ក្នុង​ទិសខាងកើត សង្ខារ​ទាំងនោះ​ឯង រំភើប ញាប់ញ័រ កក្រើក​ ខ្ទាំងខ្ទប់ ជាប់​តាមដោយ​ជាតិ ព្រោះ​សភាព​សង្ខារ​នោះ​មិន​ទៀង គឺ​ត្រូវ​ជរា​ជ្រួតជ្រាប​ចូល​ ត្រូវ​ព្យាធិ​គ្រប​សង្កត់ ត្រូវ​មរ​ណៈ​ញំា​ញី ជា​សង្ខារ​តាំងនៅ​ក្នុង​កង​ទុក្ខ ពុំ​មាន​ទី​ពំនាក់​ ពុំ​មាន​ទីជ្រកកោន ពុំ​មាន​ទីពឹង ពុំ​មាន​ទី​ពំនាក់​ឡើយ។ ពួក​សង្ខារ​ណា ក្នុង​ទិសខាងលិច​ ​ពួក​សង្ខារ​ណា ក្នុង​ទិសខាងជើង ពួក​សង្ខារ​ណា ក្នុង​ទិសខាងត្បូង ពួក​សង្ខារ​ណា ក្នុង​ទិស​អគ្នេយ៍​ ​ពួក​សង្ខារ​ណា ក្នុង​ទិសពាយ័ព្យ ពួក​សង្ខារ​ណា ក្នុង​ទិសឦសាន ពួក​សង្ខារ​ណា ក្នុង​ទិសនិរតី​ ​ពួក​សង្ខារ​ណា ក្នុង​ទិស​ខាងក្រោម ពួក​សង្ខារ​ណា ក្នុង​ទិស​ខាងលើ ពួក​សង្ខារ​ណា​ ក្នុង​ទិស​ទាំង ១០ ពួក​សង្ខារ​ទាំងនោះ​ឯង រំភើប ញាប់ញ័រ
ថយ | ទំព័រទី ១៣៧ | បន្ទាប់