ត្រេកអរ​ក្នុង​ឈាន ប្រកប​នូវ​ការ​នៅ​ម្នាក់ឯង ធ្ងន់​ក្នុង​ប្រយោជន៍​របស់​ខ្លួន​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ភិក្ខុ​គប្បី​មាន​ភ្នែក​សំឡឹង​ចុះក្រោម មិន​គប្បី​រលោរលាំ​ដោយ​ជើង។
 [២៧៣​] អធិប្បាយ​ពាក្យ​ថា គប្បី​ប្រក​បរឿយៗ ក្នុង​ឈាន ទាំង​ជា​អ្នក​ភ្ញាក់​រលឹក​ច្រើន​ ត្រង់​ពាក្យ​ថា ប្រក​បរឿយៗ​ក្នុង​ឈាន គឺ​ប្រក​បរឿយៗ​ក្នុង​ឈាន​ដោយហេតុ ២ គឺ​ប្រកប លៃលក​ ផ្សែផ្សំ ប្រកប​ព្រម ដើម្បី​ញុំាង​បឋមជ្ឈាន ដែល​មិនទាន់​កើត​ឲ្យ​កើតឡើង ឬប្រកប លៃលក​ ផ្សែផ្សំ ប្រកប​ព្រម ដើម្បី​ញុំាង​ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន ដែល​មិនទាន់​កើត​ ឲ្យ​កើតឡើង ហេតុ​នោះ ឈ្មោះថា ប្រក​បរឿយៗ ក្នុង​ឈាន យ៉ាងនេះ​ក៏​មាន។ មួយទៀត ភិក្ខុ​គប់​រក​ដោយ​ច្រើន​ ចំរើន ធ្វើឲ្យ​ច្រើន​នូវ​បឋមជ្ឈាន ដែល​កើតឡើង​ហើយ ឬគប់​រក​ដោយ​ច្រើន ចំរើន​ ធ្វើឲ្យ​ច្រើន​នូវ​ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន ដែល​កើត​ហើយ ហេតុ​នោះ ឈ្មោះថា​ ប្រក​បរឿយៗ ក្នុង​ឈាន យ៉ាងនេះ​ក៏​មាន។ ពាក្យ​ថា ទាំង​ជា​អ្នក​ភ្ញាក់​រលឹក​ច្រើន គឺ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ញុំាង​ចិត្ត​ឲ្យ​ស្អាត ចាក​ធម៌​ជា​គ្រឿង​រារាំង ដោយ​ការ​ចង្រ្កម ដោយ​ការ​អង្គុយ​អស់​វេលា​ថ្ងៃ​ ញុំាង​ចិត្ត​ឲ្យ​ស្អាត ចាក​ធម៌​ជា​គ្រឿង​រារាំង​ដោយ​ការ​ចង្រ្កម ដោយ​ការ​អង្គុយ អស់​បឋមយាម​នៃ​រាត្រី​ សម្រេច​សីហសេយ្យា​ដោយ​បង្អៀង​ខាងស្តាំ ដាក់​តម្រួត​ជើងម្ខាង​លើ​ជើងម្ខាង មានសតិ
ថយ | ទំព័រទី ៣២៥ | បន្ទាប់