ម្នាល​ភិក្ខុ​ទាំងឡាយ​ មួយទៀត ធម៌​ទាំងឡាយ​ជាអកុសល​ដ៏​លាមក ដែល​បុគ្គល​ត្រិះរិះ​ដោយ​សេចក្តី​រឭក ជាទី​តាំង​នៃ​សញ្ញោជនៈ​ កើតឡើង​ដល់​ភិក្ខុ​ព្រោះ​ឮសំឡេង​ដោយ​ត្រចៀក ហិតក្លិន​ដោយ​ច្រមុះ ជញ្ជក់​រស​ដោយ​អណ្តាត​ ប៉ះពាល់​ផ្សព្វ​ដោយ​កាយ ដឹង​ធម៌​ដោយចិត្ត ធម៌​អកុសល​ដ៏​លាមក​ទាំងនោះ រមែង​នៅ​ខាងក្នុង​ រមែង​ជាប់​តាម​ភិក្ខុ​នោះ ព្រោះហេតុនោះ (ភិក្ខុ​នោះ តថាគត​) ហៅថា អ្នក​នៅ​រួម​នឹង​សិស្ស ធម៌​អកុសល​ដ៏​លាមក​ទាំងនោះ​ រមែង​គ្រប​សង្កត់​ភិក្ខុ​នោះ ព្រោះហេតុនោះ (ភិក្ខុ​នោះ តថាគត​) ហៅថា អ្នក​នៅ​រួម​នឹង​អាចារ្យ ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុ​អ្នក​នៅ​រួម​នឹង​សិស្ស អ្នក​នៅ​រួម​នឹង​អាចារ្យ រមែង​នៅជា​ទុក្ខ មិន​សប្បាយ យ៉ាងនេះ​ឯង។ ឈ្មោះថា អន្តរាយ ព្រោះ​ជាស​ភាវៈ​អាស្រ័យ​នៅក្នុង​អត្តភាព​នោះ យ៉ាងនេះ​ឯង។
 មួយទៀត ព្រះពុទ្ធដីកា​នេះ ព្រះមានព្រះភាគ​ត្រាស់​ហើយ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌​ទាំងឡាយ​ ៣ នេះ ជា​មន្ទិល​ខាងក្នុង ជា​បច្ចាមិត្ត​ខាងក្នុង ជាស​ត្រូវ​ខាងក្នុង ជា​អ្នកសម្លាប់​ខាងក្នុង​ ជា​ខ្មាំង​ខាងក្នុង ធម៌ ៣ តើ​ដូចម្តេច ម្នាល​ភិក្ខុ​ទាំងឡាយ លោភៈ​ជា​មន្ទិល​ខាងក្នុង​ ជា​បច្ចាមិត្ត​ខាងក្នុង ជាស​ត្រូវ​ខាងក្នុង ជា​អ្នកសម្លាប់​ខាងក្នុង​ ជា​ខ្មាំង​ខាងក្នុង ម្នាល​ភិក្ខុ​ទាំងឡាយ ទោសៈ ជា​មន្ទិល​ខាងក្នុង ជា​បច្ចាមិត្ត​ខាងក្នុង​ ជាស​ត្រូវ​ខាងក្នុង ជា​អ្នកសម្លាប់​ខាងក្នុង ជា​ខ្មាំង​ខាងក្នុង ម្នាល​ភិក្ខុ​ទាំងឡាយ​ មោហៈ ជា​មន្ទិល​ខាងក្នុង ជា​បច្ចាមិត្ត​ខាងក្នុង ជាស​ត្រូវ​ខាងក្នុង ជា​អ្នកសម្លាប់​ខាងក្នុង​
ថយ | ទំព័រទី ៤៥ | បន្ទាប់