ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បាតិមោក្ខ និង​សមាធិ។ ហេតុ​នោះ ព្រះពុទ្ធ​និម្មិត​នោះ​ត្រាស់​ថា​
ព្រះអង្គ​មាន​ចក្ខុ​បើក​ហើយ បាន​សំដែងធម៌ ដែល​ព្រះអង្គ​ជ្រាប​ដោយ​ព្រះអង្គ​ឯង ជា​គ្រឿង​នាំចេញ​នូវ​អន្តរាយ​ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន សូម​ព្រះអង្គ​សំដែង​នូវ​បដិបទា បាតិមោក្ខ និង​សមាធិ។

 [៣៣​] (ព្រះមានព្រះភាគ​ត្រាស់​តប​ថា​) បុគ្គល​មិន​គប្បី​ឡេះឡោះ​ដោយ​ភ្នែក គប្បី​រារាំង​ត្រចៀក​ចាក​គាមកថា​ មិន​គប្បី​ជាប់​ចំពាក់​ក្នុង​រស​ផង មិន​គប្បី​ប្រកាន់​វត្ថុ​ណាមួយ​ក្នុង​លោក​ផង ។
 [៣៤​] អធិប្បាយ​ពាក្យ​ថា​ បុគ្គល​មិន​គប្បី​ឡេះឡោះ​ដោយ​ភ្នែក សំនួរ​ថា បុគ្គល​អ្នក​ឡេះឡោះ​ដោយ​ភ្នែក តើ​ដូចម្តេច។ បុគ្គល​ខ្លះ​ក្នុង​លោក​នេះ​ ជា​អ្នក​ឡេះឡោះ​ដោយ​ភ្នែក ប្រកបដោយ​សេចក្តី​ឡេះឡោះ​ដោយ​ភ្នែក គិតថា អាត្មាអញ​គួរ​ឃើញ​អារម្មណ៍​ដែល​មិនធ្លាប់​ឃើញ​ គួរ​រំលង​ចោល​អារម្មណ៍​ដែល​ឃើញ​ហើយ ប្រក​បរឿយៗ នូវ​ការ​ត្រាច់​ទៅ​ឆ្ងាយ​ៗ និង​ការ​ត្រាច់​ទៅ​មិនឈប់ឈរ គឺ​ចេញ​អំពី​អារាម ទៅ​អារាម អំពី​ឱទ្យាន​ ទៅ​ឱទ្យាន អំពី​ស្រុក ទៅ​ស្រុក អំពី​និគម ទៅ​និគម អំពី​ក្រុង​ទៅ​ក្រុង អំពី​ដែន​ទៅ​ដែន​ អំពី​ជនបទ ទៅ​ជនបទ ដើម្បី​ឃើញ​រូប
ថយ | ទំព័រទី ៥០ | បន្ទាប់