កាលណា​អញ​គប្បី​កំណត់​ដឹង​ទុក្ខ​ ដែល​មិនទាន់​កំណត់​ដឹងក្តី នឹង​លះបង់​កិលេស​ដែល​មិនទាន់​លះបង់​ក្តី នឹង​ចំរើន​មគ្គ​ ដែល​មិនទាន់​ចំរើន​ក្តី នឹង​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​និរោធ ដែល​មិនទាន់​ធ្វើឲ្យ​ជាក់ច្បាស់​ក្តី​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) គប្បី​វៀរ​ចា​កកុក្កុ​ច្ចៈ មិន​គប្បី​ប្រហែស​ទេ។
 [៥០​] អធិប្បាយ​ពាក្យ​ថា មួយទៀត គប្បី​នៅក្នុង​ទី​អង្គុយ​ ឬទីដេក ដែល​មិន​មាន​សំឡេង ត្រង់​ពាក្យ​ថា មួយទៀត គឺជា​បទ​តភ្ជាប់។បេ។ ភិក្ខុ​អង្គុយ​ក្នុង​ទីណា​ គឺ​គ្រែ តាំង ពូក កន្ទេល កំណាត់​ស្បែក កម្រាល​ស្មៅ កម្រាល​ស្លឹក កម្រាល​ចំបើង ទីនោះ​ លោក​ហៅថា ទី​អង្គុយ។ សេនាសនៈ វិហារ អឌ្ឍយោគ ប្រាសាទ ប្រាសាទ​ត្រងិល គុហា លោក​ហៅថា​ ទីដេក ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មួយទៀត ក្នុង​ទី​អង្គុយ ឬទីដេក។ ពាក្យ​ថា គប្បី​នៅក្នុង​ទី​ដែល​មិន​មាន​សំឡេង
ថយ | ទំព័រទី ៧១ | បន្ទាប់