ទាំងនេះហៅថា កិលេសកាម។ ពាក្យថា សេចក្តីប្រាថ្នា សេចក្តីថា តណ្ហា លោកហៅថា សេចក្តីប្រាថ្នា បានដល់រាគៈ រាគៈមានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា កំចាត់នូវសេចក្តីប្រាថ្នាក្នុងកាមទាំងឡាយចេញ គឺកំចាត់ កំចាត់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាន ហេតុនោះ (ទ្រង់ត្រាស់ថា) កំចាត់បង់នូវសេចក្តីប្រាថ្នាក្នុងកាមទាំងឡាយចេញ។ ពាក្យថា ម្នាលជតុកណ្ណី គឺព្រះមានព្រះភាគត្រាស់ហៅព្រាហ្មណ៍នោះតាមគោត្រ។ ពាក្យថា ព្រះមានព្រះភាគនុ៎ះ ជាពាក្យពោលដោយគោរព។បេ។ ការបញ្ញត្តិថា ព្រះមានព្រះភាគនេះ (កើត) ព្រោះការធ្វើឲ្យជាក់ច្បាស់ ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគត្រាស់ថា ម្នាលជតុកណ្ណី។
[៣៩៧] ពាក្យថា នេក្ខម្មៈ របស់បទថា អ្នកចូរឃើញនូវនេក្ខម្មៈ ថាជាសេចក្តីក្សេម គឺអ្នកចូរឃើញ យល់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាកដនូវសេចក្តីប្រតិបត្តិដ៏ប្រពៃ សេចក្តីប្រតិបត្តិដ៏សមគួរ សេចក្តីប្រតិបត្តិជាសឹកសត្រូវ សេចក្តីប្រតិបត្តិសមគួរដល់ប្រយោជន៍ សេចក្តីប្រតិបត្តិធម៌សមគួរដល់ធម៌ ការធ្វើឲ្យពេញលេញក្នុងសីលទាំងឡាយ ការគ្រប់គ្រងទ្វារក្នុងឥន្ទ្រិយទាំងឡាយ ការដឹងប្រមាណក្នុងភោជន ការប្រកបរឿយ ៗ នូវសេចក្តីភ្ញាក់រឭក សតិ និងសម្បជញ្ញៈ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គប្រកបដោយអង្គ ៨ ព្រះនិព្វាន និងបដិបទាជាដំណើរទៅកាន់ព្រះនិព្វាន