កាយ​របស់​ព្រះមានព្រះភាគ​ មាន​គ្រប់គ្រាន់​ ព្រះមានព្រះភាគ ទ្រង់​ប៉ះពាល់​ផ្សព្វ​ដោយ​កាយ​ តែ​ឆន្ទ​រាគ​នៃ​ព្រះមានព្រះភាគ​ មិន​មាន​ទេ​ (ព្រោះ​) ព្រះមានព្រះភាគ​ មាន​ព្រះទ័យ​រួច​ស្រឡះ​ដោយ​ប្រពៃ។ ព្រះទ័យ​របស់​ព្រះមានព្រះភាគ​ មាន​គ្រប់គ្រាន់​ ព្រះមានព្រះភាគ​ទ្រង់​ជ្រាប​ច្បាស់​ធម្មារម្មណ៍​ដោយ​ព្រះទ័យ​ តែ​ឆន្ទ​រាគ​នៃ​ព្រះមានព្រះភាគ មិន​មាន​ទេ​ (ព្រោះ​) ព្រះមានព្រះភាគ​ មាន​ព្រះទ័យ​រួច​ស្រឡះ​ដោយ​ប្រពៃ។ ភ្នែក​មាន​រូប​ជាទី​ត្រេកអរ​ ត្រេកអរ​ហើយ​ក្នុង​រូប រីករាយ​ព្រម​ចំពោះ​រូប​ ព្រះមានព្រះភាគ ទ្រង់​បាន​ទូន្មាន​ គ្រប់គ្រង​រក្សា​ សង្រួម​ហើយ​ ទាំង​ទ្រង់​សំដែងធម៌​ ដើម្បី​ការ​សង្រួម​ភ្នែក​នោះ។ ត្រចៀក​មាន​សំឡេង​ជាទី​ត្រេកអរ​ ត្រេកអរ​ហើយ​ក្នុង​សំឡេង​ ច្រមុះ​មាន​ក្លិន​ជាទី​ត្រេកអរ​ ត្រេកអរ​ហើយ​ក្នុង​ក្លិន​ អណ្តាត​មាន​រស​ជាទី​ត្រេកអរ​ ត្រេកអរ​ហើយ​ក្នុង​រស​ រីករាយ​ព្រម​ចំពោះ​រស​ ព្រះមានព្រះភាគ​ ទ្រង់​បាន​ទូន្មាន​ គ្រប់គ្រង​រក្សា​ សង្រួម​ហើយ​ ទាំង​ទ្រង់​សំដែងធម៌​ ដើម្បី​ការ​សង្រួម​អណ្តាត​នោះ។ កាយ​មាន​ផ្សព្វ​ជាទី​ត្រេកអរ​ ចិត្ត​មាន​ធម្មារម្មណ៍​ជាទី​ត្រេកអរ​ ត្រេកអរ​ហើយ​ក្នុង​ធម្មារម្មណ៍​ រីករាយ​ព្រម​ចំពោះ​ធម្មារម្មណ៍​ ព្រះមានព្រះភាគ​ ទ្រង់​បាន​ទូន្មាន​ គ្រប់គ្រង​ រក្សា សង្រួម​ហើយ​ ទាំង​ទ្រង់​សំដែងធម៌​ដើម្បី​ការ​សង្រួមកាយ​នោះ។
ថយ | ទំព័រទី ១១៧ | បន្ទាប់