ព្រះមានព្រះភាគ​ ទ្រង់​មានខ្លួន​បាន​អប់រំ​ហើយ​ យ៉ាងនេះ​ ហេតុ​នោះ​ ខ្ញុំ​ព្រះអង្គ​សំគាល់​ឃើញថា ព្រះអង្គ​ជា​អ្នក​ដល់​នូវ​វេទ​ ជា​អ្នកមាន​ខ្លួន​បាន​អប់រំ​ហើយ។
 [១៤៥​] អធិប្បាយ​ពាក្យ​ថា​ សេចក្តី​ទុក្ខ​ទាំងនេះ​ កើតអំពី​ទីណា​ហ្ន៎ ត្រង់​ពាក្យ​ថា​ អំពី​ទីណា​ហ្ន៎ គឺជា​សំនួរ​ចំពោះ​សេចក្តី​សង្ស័យ​ សំនួរ​ចំពោះ​សេចក្តី​ងឿងឆ្ងល់​ សំនួរ​ចំពោះ​ហេតុ​ដែល​បែក​ជា​ចំពាម​ពីរ​ សំនួរ​ចំពោះ​ហេតុ​ច្រើនយ៉ាង​ថា យ៉ាងនេះ​ឬហ្ន៎​ មិនមែនទេ​ឬហ្ន៎​ ដូចម្តេច​ហ្ន៎​ ដោយ​ប្រការ​ដូចម្តេច​ហ្ន៎​ ហេតុ​នោះ​ (លោក​សួរ​ថា​) អំពី​ណា​ហ្ន៎។ ពាក្យ​ថា​ ទុក្ខ​ បាន​ដល់​ ជាតិទុក្ខ​ ជរាទុក្ខ​ ព្យាធិទុក្ខ​ មរណទុក្ខ​ សោក​បរិទេវ​ទុក្ខ ទោ​មនស្សុ​បាយាស​ទុក្ខ​ ទុក្ខ​ក្នុង​នរក​ ទុក្ខ​ក្នុង​កំណើត​តិរច្ឆាន​ ទុក្ខ​ក្នុង​បិ​ត្តិ​វិស័យ​ ទុក្ខ​ជា​របស់​មនុស្ស​ ទុក្ខ​មានការ​ចុះ​កាន់​គភ៌​ជា​មូល​ ទុក្ខ​ មានការ​តាំងនៅ​ក្នុង​គភ៌​ជា​មូល​ ទុក្ខ​មានការ​ចេញ​ចាក​គភ៌​ជា​មូល​ ទុក្ខ​ដែល​ជាប់​ចំពាក់​របស់​សត្វ​កើត​ហើយ​ ទុក្ខ​ទាក់ទង​អំពី​អ្នកដទៃ​ របស់​សត្វ​ដែល​កើត​ហើយ​ ទុក្ខ​កើតអំពី​ការ​ព្យាយាម​របស់​ខ្លួន​ ទុក្ខ​កើតអំពី​ការ​ព្យាយាម​របស់​បុគ្គល​ដទៃ​ ទុក្ខ​ទុក្ខ​(១) សង្ខារទុក្ខ​(២) បរិណាម​ទុក្ខ​(៣) រោគ​ភ្នែក​ រោគ​ត្រចៀក​ រោគ​ច្រមុះ​ រោគ​អណ្តាត
(១) បាន​ដល់​ ទុក្ខវេទនា។ (២) ឧបេក្ខា​វេទនា។ (៣) សុខវេទនា។ អដ្ឋកថា នាម​សុត្ត​និទ្ទេស។
ថយ | ទំព័រទី ១១៩ | បន្ទាប់