រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែល​ប្រកបដោយ​បដិសន្ធិ នេះ​ បុ​នព្ភព គឺ​បដិសន្ធិ។ ពាក្យ​ថា មិន​ឋិតនៅ​ក្នុង​ភព គឺ​បុគ្គល​កាល​លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស​ មិន​ឲ្យ​មាន​បែបភាព​នូវ​សេចក្តី​ត្រេកត្រអាល​ផង នូវ​សេចក្តី​ប្រកាន់​ផង នូវ​វិញ្ញាណ​ដែល​ប្រកបដោយ​អភិសង្ខារ​ផង​ នូវ​កម្ម​ភព​ផង នូវ​បុ​នព្ភព​គឺ​បដិសន្ធិ​ផង ទើប​មិន​គប្បី​ឋិត​ក្នុង​កម្ម​ភព មិន​គប្បី​ឋិតនៅ​ មិន​គប្បី​តាំងនៅ ក្នុង​បុ​នព្ភព​គឺ​បដិសន្ធិ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) អ្នក​ចូរ​បន្ទោបង់​វិញ្ញាណ ទើប​មិន​ឋិតនៅ​ក្នុង​ភព។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា​
(ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​មេ​ត្ត​គូ​) អ្នក​បើ​ដឹង​ច្បាស់​នូវ​ធម្មជាតិ​ណាមួយ​ ទាំង​ខាងលើ ខាងក្រោម និង​ទទឹង​គឺ​កណ្តាល​ហើយ អ្នក​ចូរ​បន្ទោបង់​នូវ​សេចក្តី​ត្រេកត្រអាល​ផង​ សេចក្តី​ប្រកាន់​ផង វិញ្ញាណ​ផង ក្នុង​ធម៌​ទាំងឡាយ​នុ៎ះ​ចេញ ទើប​មិន​ឋិតនៅ​ក្នុង​ភព។
[១៧៦​] ភិក្ខុ​មានការ​នៅ​យ៉ាងនេះ មានសតិ អ្នក​មិន​ប្រហែស លះបង់​សេចក្តី​ប្រកាន់​ហើយ​ប្រព្រឹត្ត​ ជា​អ្នកចេះដឹង គប្បី​លះបង់​នូវ​ទុក្ខ គឺជា​តិ ជរា សោ​កៈ និង​បរិ​វេទៈ ក្នុង​លោក​នេះ​បាន។
ថយ | ទំព័រទី ១៥០ | បន្ទាប់