[១៧៧​] អធិប្បាយ​ពាក្យ​ថា មានការ​នៅ​យ៉ាងនេះ មានសតិ​ អ្នក​មិន​ប្រហែស ត្រង់​ពាក្យ​ថា មានការ​នៅ​យ៉ាងនេះ គឺ​ភិក្ខុ​កាល​លះបង់​ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើ​មិន​ឲ្យ​មាន​បែបភាព​នូវ​សេចក្តី​ត្រេកត្រអាល​ផង នូវ​សេចក្តី​ប្រកាន់​ផង​ នូវ​វិញ្ញាណ​ដែល​ប្រកបដោយ​អភិសង្ខារ​ផង នូវ​កម្ម​ភព​ផង នូវ​បុ​នព្ភព​គឺ​បដិសន្ធិ​ផង ហេតុ​នោះ​ (ទ្រង់​ត្រាស់​) ថា មានការ​នៅ​យ៉ាងនេះ។ ពាក្យ​ថា មានសតិ គឺ​បុគ្គល​មានសតិ​ដោយហេតុ​ ៤ គឺ​បុគ្គល​ចំរើន​កាយានុបស្សនា​សតិ​ប្ប​ដ្ឋាន​ក្នុង​កាយ។បេ។ បុគ្គល​នោះ លោក​ហៅថា អ្នកមាន​សតិ។ ពាក្យ​ថា អ្នក​មិន​ប្រហែស គឺ​អ្នកធ្វើ​ដោយ​គោរព អ្នកធ្វើ​មិនឈប់ អ្នក​ប្រព្រឹត្ត​មិន​រួញរា​ មានបំណង​មិន​ដាក់ចុះ មានធុរៈ​មិន​ដាក់ចុះ អ្នក​មិន​ប្រហែស​ក្នុង​កុសលធម៌ គឺ​បានខាង​បំណង​ ការ​ព្យាយាម សេចក្តី​ខ្មីឃ្មាត ការ​ប្រឹងប្រែង ការ​មិន​ថយក្រោយ សតិ និង​សម្បជញ្ញៈ ការ​ខ្នះខ្នែង​ ការ​ដំ​កល់​ទុក ការ​អធិដ្ឋាន ការ​ប្រកប​រឿយ ៗ ការ​មិន​ធ្វេសប្រហែស​ក្នុង​កុសលធម៌​ទាំងនោះ​ថា​ អង្កាល់ណា អាត្មាអញ​នឹង​បំពេញ​សីលក្ខន្ធ​ ដែល​មិនទាន់​ពេញ ឬជ្រោមជ្រែង​ទុក​នូវ​សីលក្ខន្ធ​ដែល​ពេញ​ហើយ​ ដោយ​ប្រាជ្ញា ក្នុង​ធម៌​នោះ
ថយ | ទំព័រទី ១៥១ | បន្ទាប់